ដំណឹងដ៏សែនស្រណោះ លោកតាព្រឹទ្ធាភិរម្យ ប្រាជ្ញ ឈួន សំនៀងពីរោះរណ្តំ ផ្នែកចាប៉ីដងវែង បានទទួលមរណៈភាព កាលពីយប់មិញនេះ....!!!
ភ្នំពេញៈ កាលពីវេលាម៉ោងប្រមាណ១ៈ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

លោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារ យកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត អស់ជាច្រើនថ្ងៃមកហើយ។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារ យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។