ទឹកចិត្តល្អណាស់បងស្រី!!! នាងខ្ញុំសុំសួររកប្អូនស្រីម្នាក់ នៅក្នុងរូបពាក់អាវសរហែកនេះផង បើមានបងប្អូនណាស្គាល់ ឬដឹងកន្លែងស្នាក់នៅ មេត្តាទាក់ទងមកលេខទូរសព្ធ័នាងខ្ញុំផ្ទាល់ ព្រោះខ្ញុំនឹងជូនអំណោយទៅនាង សំរាប់ការរៀនសូត្រសូមអរគុណ....
-

កាលពីប៉ុន្មានថ្ងៃមុន រឿងរបស់ក្មួយស្រីម្នាក់ ត្រូវបានគេថតផុសផ្សព្វផ្សាយ យ៉ាងកក្រេីកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីក្មួយស្រីបានពាក់អាវ ដ៏ចាស់រហែកមករៀន ព្រោះតែគ្រួសារក្រីក្រ និងមិនមានខោអាវថ្មីដូចគេ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានបងស្រីម្នាក់ ដែលមានអាខោហ្វេសបុកឈ្មោះ គុន មានី សូមប្រកាសស្វែងរកក្មួយស្រីម្នាក់ ដែលពាក់អាវរហែកតែមួយកំភ្លេរមករៀន។ ដោយក្នុងសារបងស្រីបានសរសេរថា "នាងខ្ញុំសុំសួររកប្អូនស្រីម្នាក់ នៅក្នុងរូបពាក់អាវសរហែកនេះផង បើមានបងប្អូនណាស្កាល់ឬដឹងកន្លែងស្នាក់នៅ មេត្តាទាក់ទងមកលេខទូរសព្ធ័នាងខ្ញុំផ្ទាល់ 099 922 117 ព្រោះខ្ញុំនឹងជូនអំណោយទៅនាង សំរាប់ការរៀនសូត្រសូមអរគុណ" ៕