គោញីចំនួន៦ក្បាល របស់ប្រជាពលរដ្ឋ បានងាប់ជាបន្តបន្ទាប់ នៅក្នុងចម្ការដំឡូងមី និងចម្ការស្វាយចន្ទី មួយកន្លែង ក្នុងស្រុកអណ្តូងមាស
-

រតនគិរីៈ កាលពីព្រឹកទី១៤ ខែវិចិ្ឆកា​ ឆ្នាំ២០១៨​នេះ គោញីចំនួន៦ក្បាល បានងាប់ជាបន្តបន្ទាប់ នៅក្នុងចម្ការដំឡូងមី និងចម្ការស្វាយចន្ទី របស់ឈ្មោះ ណាត​ ភេទប្រុស ស្ថិតនៅភូមិចង​ ឃុំញ៉ាង​ ស្រុកអណ្តូងមាស។ 

យោងតាមរបាយការណ៍នគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ម្ចាស់គោ ទី១.ឈ្មោះ សល់​ ចេល​ ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ គោ២ក្បាលងាប់។ ២.ឈ្មោះ​ រចំ​ ផង់​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ គោ១ក្បាលងាប់។ ៣.ឈ្មោះ​ សល់​ គ័រ​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ គោ១ក្បាលងាប់។ ៤.ឈ្មោះ​ សេវ​ គ្លីន​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ គោ១ក្បាលងាប់។ រីឯ គោ១ក្បាលទៀតងាប់ នៅពុំទាន់រកម្ចាស់ឃើញនៅឡើយទេ។

លោកបានបន្តទៀតថា ការសន្និដ្ឋានរបស់មណ្ឌលសុខភាពឃុំញ៉ាង ពីការងាប់សត្វគោចំនួន៦ក្បាលនោះ គឺមកពីគោស៉ីស្លឹកដំឡូងមីពុលថ្នាំ សម្រាប់ម្ចាស់បាញ់ប៉ូវដំឡូងមីនោះ។ អធិការនគរបាលស្រុកអណ្តូងមាស មិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះ ពាក់ព័ន្ធករណីងាប់គោ៦ក្បាល របស់ប្រជាពលរដ្ឋ នៅក្នុងចម្ការដំឡូងមីខាងលើ តើម្ចាស់ចម្ការមានសំណងសងទៅលើម្ចាស់គោ ឮមួយយ៉ាងណានោះ ៕