លោកតាន់ គឹមសួរ បង្ហោះសារថ្លែងអំណរគុណចំពោះ លោក ជា វណ្ណារិទ្ធិ ដែលបានបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតលោកពូ....
-

កាលពីថ្ងៃម្សិលមិញ​ តារាហ្វេសប៊ុកលោក តាន់ គឹមសួរ បានបង្ហោះសារថ្លែងអំណរគុណចំពោះ លោកជា វណ្ណារិទ្ធិ ដែលបានបរិច្ចាគឈាម ជាច្រើនកំផ្លោកដើម្បីជួយសង្រ្គោះជីវិត លោកពូដំរី។


នៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ​ បានរៀបរាប់ថា "សូមអរគុណលោក Chea Vannarith ដែលបានបរិច្ចាកឈាមចំនួន៣ប្លោកដើម្បីយកទៅស្រោចស្រង់អាយុជិវិតពូដំរី??? សង្ឃឹមថាពូដំរីនឹងអាចឆ្លងផុតពីដំណាក់កាលដ៏ពិបាកនេះបានដោយជោគជ័យ??? ហើយក៏សូមអរគុណទៅដល់លោកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលចូលរួមជាមួយ Khmer Sight Foundation ដើម្បីធ្វើការជួយសង្គ្រោះអាយុជិវិតប្រជាជនខ្មែរ។ សូមអរគុណទៅដល់បងប្អូនទាំងអស់ដែលបានខ្នះខ្នែងចូលរួមបរិច្ចាកឈាមផងដែរ ជាពិសេសអរគុណទៅដល់ឯកឧត្តម Sean Kate Ngov ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកគ្រប់វិធីជួយដើម្បីធ្វើការជួយសង្គ្រោះអាយុជិវិតប្រជាជនកម្ពុជា???"។


ជាក់ស្តែងមានអ្នកគាំទ្រជាច្រើន ក៏បានសូមថ្លែងអំណរគុណចំពោះលោក តាន់ គឹមសួរ និងលោកជា វណ្ណារិទ្ធិទៀតផង។


ប្រភព៖ Tan Kimsour