រឿងរ៉ាវស្ទើរតែមិនគួរឲ្យជឿមួយបានបានកេីតឡេីង បន្ទាប់ពីសាស្រ្តាចារ្យ ចេះ៥ភាសា បារាំង វៀតណាម អង់គ្លេស រុស្ស៊ី ថៃ និងបាលីប្រែរួច ហេីយធ្លាប់ធ្វើជាគ្រូបង្រៀននៅឯសាកលវិទ្យាល័យ ន័រតុន ( Norton University ) មុនគេ និងថែមទាំងជាអ្នកបើកយន្តហោះមុនគេបង្អស់នៅភ្នំពេញទៀតផងនោះ បែរជាធ្លាក់ខ្លួនក្រ និងថែមទាំងមានជំងឺប្រចាំកាយទៀតផង។

នេះបេីយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ "Neang Sreng Hong" បានធ្វើការបង្ហោះកាលពី ខែមេសា កន្លងទៅដោយបានរៀបរាប់ពីសាស្រ្តាចារ្យម្នាក់ បាត់បង់ស្មារតី និងថែមទាំងមានជីវភាពក្រីក្រ ខ្លឹមសារដូចខាងក្រោម :
គាត់ឈ្មោះ មីុ វឌ្ឍនា ហៅ អែម គាត់និយាយបាន ៥ ភាសាបារាំង រុស្សីុ អង់គ្លេស ថៃ វៀតណាម និងបាលីប្រែ ហើយ ជាគ្រូបង្រៀន នៅ Banana ( Norton University ) សាកលវិទ្យាល័យ ន័រតុន មុនគេ និង ជាអ្នកបើក យន្តហោះម្នាក់នៅភ្នំពេញមុនគេ ប៉ុន្តែ គាត់បានបាត់បង់ស្មារតី ។ ខ្ញុំបានឃើញគាត់ នៅវត្តបារាយណ៏ ដូច្នេះ បើអតីត និស្សិត នៃសាកលវិទ្យាល័យ ន័រតុន បានឃើញហើយ សូមជួយឧបត្ថម្ភគាត់ផង ។ សូមជួយ Share ផង អ្នកទាំងអស់គ្នា សូមអរគុណ !!!

