ស្ទើរតែមិនគួរឲ្យជឿទេថា !! ចំនួនអ្នកគាំទ្ររប្អូនប្រុស ធុច សាលីក ច្រើនស្ទើរតែដូចតារាល្បីនៅក្នុងប្រទេសកម្ពុជាយើងទៅហើយ....! (មានវីដេអូ)
-

កុមារា ធុច សាលីក គឺជាកុមារាម្នាក់ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយនិងតាមរយះសារព័ត៌មាន និង វេបសាយធំៗទាំងនៅក្នុងស្រុកនិងក្រៅស្រុកផងដែរ។


កាលពីម្សិលមិញនេះ ធុធ សាលីក និងក្រុមគ្រួសារ ត្រូវបានស្ថាននីយ៍ទូរទស្សន៍ដ៏ល្បីមួយក្នុងប្រទេសកម្ពុជា CTN បានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយឈ្មោះ រាត្រីកម្សាន្ត ដើម្បីធ្វើកិច្ចសម្ភាសន៍ខ្លះៗ។


បន្ទាប់ពីបានចូលរួមកម្មវិធីនេះហើយ សាលីក និងក្រុមគ្រួសារ ត្រូវបានគេអញ្ជើញញុាំអាហារជុំគ្នាពេលល្ងាចនៅ ភោជនីយដ្ឋាន តាយស៊ីង ប៊ូហ្វេ ស៊ុគីស៊ុប ផ្សារដីហុយ។ ក្នុងនោះមិនទាន់ទាំងបានញុាំផង ស្រាប់តែមាន

រឿងគួរឲ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលភ្ញៀវទេសចរចិន សុំថតជាមួយសាលីកជាច្រើននាក់ ប្រកបដោយក្តីពេញចិត្ត និងស្រឡាញ់សាលីកជាខ្លាំង។ នេះបានសបញ្ជាក់ឲ្យឃើញថា សាលីក បានធ្វើឲ្យជនជាតិចិនជាច្រើននាក់ បានស្គាល់សាលីកច្បាស់ខ្លាំងណាស់។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៕ 

មានវីដែអូ៖