សូមបងប្អូនមេត្តាជួយស៊ែរ !! ដើម្បីជាការលើកទឹកចិត្ដ ទៅដល់អ្នកច្មៃម៉ូតបវរកញ្ញាចក្រវាលដំណាងជាតិរបស់ប្រទេសកម្ពុជាដែលគ្រោងនិងទៅប្រគួតនៅក្នុងពេលឆាប់ៗនេះហើយ..!! (មានវីដេអូ)
-

ភ្នំពេញ៖ សង្ឃឹមថាលើកនេះខ្មែរយើងអាចធ្វើបាន ឈុតតំណាងជាតិកម្ពុជាដែលកញ្ញាឯក រឿន ណាត ត្រៀមគ្រងទៅប្រកួតបវរកញ្ញាចក្រវាលនៅឯទីក្រុងបាងកក ប្រទសថៃ នាថ្ងៃទី ១៦ ខែធ្នូ ខាងមុខនេះជិតរួចរាល់ជាស្ថាពរហើយ ខណៈមហាជននៅលើបណ្ដាញសង្គមជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ថា«ឈុតមួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់»។

រីឯតម្លៃវិញចំណាយអស់ជាង៣ពាន់ដុល្លារអាមេរិក ។ ក្នុងនាមយើងជាកូនខ្មែរយើងទាំងអស់គ្នាគួរចូររួមថែរក្សាអ្វីដែលជារបស់ខ្មែរយើងសូមកុំភ្លេចអត្តសញ្ញាណឲ្យសោះ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរទើបជាតិយើងរីកចម្រើនទៅមុខមិនថយក្រោយ ។

គួរបញ្ជាក់ផងដែរថាឈុតតំណាងជាតិកម្ពុជា ដែលត្រៀមចេញទៅប្រកួតនាពេលដ៏ខ្លីខាងមុខនេះ បានការរចនាដោយហាង “Madam Boutiques Amy” អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ ឈុតតំណាងជាតិឆ្នាំនេះបានយកចិត្តទុកដាក់ច្នៃឡើងយ៉ាងសម្រិតសម្រាំងបំផុត និងគ្រឿងលម្អរំលេចដោយក្បូរក្បាច់រចនា ទម្រាំលេចចេញជារូបរាងឡើងចំណាយពេលជាង២ខែ ។

( មានវីដេអូ)៖