ភ្នំពេញ៖ បុរសជនជាតិចិន៤នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងពីក្រោយលាន់ដូចរន្ទះបណ្តាលឲ្យហាយលេនឌ៍រផ្លោងទៅឡើងជិះលើទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែវិច្ឆការឆ្នាំ២០១៨ស្ថិតចំណុចមុខមជ្ឈមណ្ឌលកម្សានរ៉ុក តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាម្របភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនចំនួន៤នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផចពណ៌សពាក់ស្លាកលេខភ្នំពេញ2AT-9527ធ្វើដំណើរទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រប្រភេទតាក់សុីឯកជន មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2G-5637បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយផ្នែកខាងស្តាំលាន់ដូចរន្ទះបណ្តាលរថយន្តហាយលេនឌ័ររុញទៅមុខជាច្រើនម៉ែត្រឡើងទៅជិះលើទ្រូងផ្លូវទៅបុកលេងរួចចំណែកបង្កខូចខាតផ្នែកខាងឆ្វេងបែកកង់ខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
