អំពើល្អលោកយាយគ្មានថ្ងៃភ្លេច ! ភ្លេចកាបូបលុយនៅបន្ទប់ទឹក PTT មានលុយ ៦០០០ដុល្លា
-

កាលពីប៉ុន្មានម៉ោងមុននេះមានរឿងរ៉ាវគួរភ្ញាក់ផ្អេីលមួយ បន្ទាប់ពីបងប្រុសម្នាក់មានគណនីហ្វេសបុកឈ្មេាះ "Kuo Keo Vibol"​បានបង្ហេាះថា:​ "បន្ទាប់ពីរំភើបជំនួស យ៉ាប់ណាស់ ម្ចាស់កាបូប!!! ប្រាក់សុទ្ធ6000$ ស្វែងរកម្ចាស់ឃើញវិញហើយ ហាហាហាបាត់ម៉ោង 7:30am រកឃើញ 9:30amនៅម៉ោងប្រហែល 8:40ជាង បងតេមក ខណៈពេលខ្ញុំនៅ PTT ជាសុផារ៉ា ជំនួបជាមួយស្ថាបនិក website.បុល! បងបាត់កាបូបហើយ ក្នុងនោះមានជិត 6000ហា៎? 6000$មែន ខ្ញុំសួរអឺ 6000$ សម្លេងបង្កប់ដោយទឹកមុខស្អុយ ដែលយកលុយនោះទៅបង់ថ្លៃដីគេ នៅកំពតហើយគាត់បន្តទៀតថា ភ្លេចកាបូបនៅ PTT ផ្លូវជាតិលេខ3 រង្វង់មូលចោមចៅ ប្រមាណជាង10km ក្រោយពីសរសេរសេចក្តីប្រកាសហើយក៏គិតក្នុងចិត្តថា៖ សរសេរបែបនេះតិចមានគេទៅរកមុនទៅ ស្របពេលដែលអត់មានមនុស្សចូលទៅប្រទះឃើញកាបូប?ពេលជិះទៅរក ផ្លូវស្ទះណាស់ គិតថាបើរកមិនឃើញមានតែស្នើសុំឆែកមើលកាមេរ៉ាសុវត្ថិភាព ជាគំនិតដំបូងពេលជជែកជាមួយបងវ៉ាង ណាមួយរកមិនឃើញបានមុខស្អុយ2នាក់ផង កុំអោយមុខស្អុយម្នាក់គាត់។ខ្ញុំជិះចុះទៅរក បងវ៉ាងជិះឡើងមករកវិញ។ពេលជិះជិតដល់ សប្បាយជិតផង ភ័យផង ក្រែងមិនមាននរណគេប្រទះកាបូបនោះ។ ដើរចូលបន្ទប់ទឹកមួយៗដោយមើលទៅមានសភាពធម្មតាកុំឲ្យគេចាប់អារម្មណ៍ថាបាត់អី។បើកបន្ទប់ទឹក 1 2 3 4... អត់ឃើញ អស់សង្ឃឹមជំនួសគាត់ណាស់ ហើយក៏ដើរមើលកាមេរ៉ា មិនឃើញមានបង្កប់ក្បែរច្រកចូលបន្ទប់ទឹកទៀត រឹតតែនិយាយលែងចេញ។ឃើញលោកយាយអនាម័យម្នាក់អង្គុយក្បែរនោះ ក៏គិតថា មុខមាត់ឯងស្អាត សង្ហា គួរឲ្យស្រលាញ់ដែរ ប្រហែលសួរគាត់ទៅបានដឹងព័ត៌មានខ្លះ។ហិហិហិ... គាត់ថាឃើញ។ តែគាត់សួរបកវិញមានអីខ្លះ?ខ្ញុំថាកាបូបពណ៌ខ្មៅរលោង ទឹកប្រាក់នឹងមានកាតធានាគារច្រើន។ គាត់ថាត្រូវហើយ។ ហាហាហា សប្បាយចិត្តចង់ហោះ។ខ្ញុំថាខ្ញុំសុំវិញមក ចាំបងខ្ញុំមក គាត់នឹងមានអ្វីជូនយាយ សុចរិតភាពគាត់ គាត់មិនបានបើកមើលកាបូបក្នុងរ៉ូតនោះទេ គាត់មើលត្រឹមសភាពខាងក្រៅនៃកាបូប។

គាត់ពិពណ៌នានៃសាច់រឿងថា មានក្មេងប្រុសម្នាក់វ័យប្រហែលខ្ញុំ តែស្គមស្តើង បានរើសបានមុនស្របពេលគាត់បោសជូតក្នុងបន្ទប់ទឹក។ក្មេងប្រុសនោះបំរុងនឹងយកវា តែលោកយាយបានឃើញថាមិនប្រក្រតី ក៏សុំមើល អត្តសញ្ញាណប័ណ្ណក្នុងកាបូបសិនមុខដូចគ្នាអត់ ហើយគាត់ថា ទុកឲ្យគេវិញទៅ ម្ចាស់គេនឹងមករកនៅទីនេះ បើមិនមែនជារបស់ក្មួយទុកនឹងចុះ។ ក្មេងនោះព្រមឲ្យវិញ ទាំងដើរចេញមើលលោកយាយចុះ ឡើងចុះឡើង។

តម្លៃសុចរិតភាព មិនប្រកាន់វណ្ណៈ តួនាទីក្នុងសង្គម រឺ ចំណេះដឹងត្រឹមបណ្ឌិតឡើងនោះទេ តែវាមានតម្លៃកាន់ថ្លៃមិនបានត្រឹមលុយ 6000$នោះទេ។ចរិតអន់ វ៉ក់កាន់តែ phone ឲ្យរៀងថ្ងៃក្រោយសំណាងហើយប៉ះចំលោកយាយអនាម័យជិតព្រះរើសទុកឲ្យ។

លោកយាយគាត់មានគ្រប់គ្រាន់ល្អណាស់។តាមពិតទៅម៉ោង10am មានណាត់ជាមួយលោលប្រធានបច្ចេកទេស គម្រោង អុគីដេរ និង លោកស្ថាបត្យករ ជ័យលេភីនៅ Brown cafe មុខសាលាបាក់ទូកដែរហ្នឹង តែអរគុណពួកគាត់ដែលយោគយល់ពេលវេលារវ្វល់និងសំខាន់បែបនេះ។ទៅណាមកណាជួបតែមនុស្សល្អ ជីវិតមានសេចក្តីសុខណាស់ខ្ញុំ ហាហាហា

ល្មមដូរទស្សនៈហើយឥលូវកំពុងរកចាំរង្វាន់លើកទឹកចិត្តពីម្ចាស់កាបូប"។

បន្ទាប់លោកយាយជូនកាបូបទៅម្ចាស់ដេីមគេវិញរួចមក​ ម្ចាស់កាបូបក៏បានជូនលោកយាយ៥០០ដុល្លាជាការតបស្នង៕