នារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដលុចសុីសទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់បណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ
ណារ៉ា
-


ភ្នំពេញ៖ នារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តលុចសុីសស៊េរីទំនើប ទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំនុចក្បែរអាកាសយានដ្ឋានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដទំនើបម៉ាកលុចសុីលRX 330 ពណ៌ស ពាក់ស្លាក ភ្នំពេញ2AV-9399 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក្បែរអាកាសយានដ្ឋានអន្ដរជាតិពោធិចិនតុង ក៏បានរេចង្កូតបើកបុកនិងក្បលនាគពុះចែកទ្រូងពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្ដរងរបួសធ្ងន់បានបព្ជូានទៅមន្ទីពេទ្យភ្លាមៗ ឯក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច។

ក្រោយពេលកើតហេតុមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕