បងហា!!! នៅសល់តែ៥ខែទៀតទេ គំរប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំយើងហើយ ឯណាទៅបងសន្យាថា សន្សំលុយទិញកងដៃឲ្យអូនមួយទៀត? ឯណាបងថា ធ្វើជាប្ដីល្អ សំរាប់អូន សំរាប់គ្រួសារអូន? ហើយចុះពេលនេះម្ដេចក៏បងទៅចោលអូន បងសន្យាធ្វើអ្វី បើសន្យាហើយទៅចោលគ្នាបែបនេះ....
-

រឿងរ៉ាវស្នេហា មនុស្សម្នាក់ៗពិតជាមានឧបសគ្គច្រើនណាស់ ទម្រាំតែបានចាប់ដៃគ្នាចូលរោងការ ត្រូវឆ្លងកាត់មនុស្សនៅជុំវិញខ្លួនយើង។ អ្នកខ្លះជួបស្នេហ៌ប្រកបដោយស្នាមញញឹម អ្នកខ្លះជួបស្នេហ៌ហើយក៌ត្រូវបែកព្រោះតែមិនមែនជានិស្ស័យ រីឯគូរស្នេហ៌មួយនេះវិញ ទើបតែរៀបការជាមួយគ្នាមិនទាន់បានមួយឆ្នាំផង បែរជាខាងប្រុសត្រូវព្រាត់ឆ្ងាយពីខាងស្រីរហូតទៅ ធ្វើឲ្យខាងស្រីទួញយំសោកនឹកស្ដាយប្ដី ដែរទើបស្គាល់ទើបស្រលាញ់គ្នា និងចាប់ដៃគ្នាចូលរោងការមិនទាន់បានមួយឆ្នាំផង។ 

អ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្ដាយស្រណោះទៀតនោះ សារខ្លីរបស់នារីម្នាក់នេះបានសរសេររៀបរាប់ទាំងទឹកភ្នែកថាៈ "បងហា! នៅសល់តែ៥ខែទៀតទេ គំរប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ ??? បងថាៈ សន្សំលុយទិញកងដៃអោយអូន១ទៀត។ ចេះ suprise ប្រពន្ធទៀតប្តីសម្លាញ់ ??? love u too បងប្រាប់អូនថាៈ បងឈប់ដើរលេង ផឹកស៊ីហើយ សន្សំលុយទុកអោយប្រពន្ធល្អជាង។ បងថាៈ នឹងធ្វើជា ប្តីល្អ កូនប្រសារល្អ ប្អូនថ្លៃល្អ រួចសើច។ អូនប្រាប់បងថាៈ បងមិនបាច់ធ្វើទេ ព្រោះបងមានរួចហើយ! បងល្អហើយសំរាប់អូន បងក៍ល្អសំរាប់បងប្អូន ម៉ែឪ ហើយដែរ បងក៍ល្អសំរាប់ គ្រប់គ្នាដែរបងស្គាល់ដែរ។

គ្មានពេលណាបង ធ្វើអាក្រក់ជាមួយអ្នកណាម្នាក់ទេ។ បងជាមនុស្សពូកែទ្រាំ គ្រប់រឿង ញញឹមជានិច្ច គ្រប់គ្នា! ?? អីលូវអូនខឹងបងហើយដេកស្ពឹកម្លេះ ដាក់មិនងើប ? មិនដែលពិបាកនិយាយគ្នាចឹងទេ ! មិចចឹង?? ក្រែងបងសន្យាថា : និងធ្វើអោយអូនញញឹមរហូតអី? ងើបឡើង ៗៗ អូនអត់ចូលចិត្ត និយាយច្រើនទេ ? ថ្ងៃក្រោយកុំធ្វើចឹងទៀត (ដេកស្ពឹក) (ដេកស្រម៉ោក) ចឹងទៀត" ៕