ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ កញ្ញា ដេននី ក្វាន់ បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងវែង ដោយកញ្ញា បានរៀបរាប់ថា "បានអញ្ជើញបងៗកំពូលកីឡាករគុនខ្មែរមក ចូលរួម ញាំុបាយសាមគ្គីនៅហាងកាហ្វេវប្បធម៏ ដេីម្បីបានជជែក ក៏ដូចជាសួរនាំពីបញ្ហា ជីវភាព និង ជីវិតរស់នៅរបស់ពួកគាត់"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា សារយ៉ាងវែងថា "យប់មិញនេះនាងខ្ញំបានអញ្ជើញបងៗកំពូលកីឡាករគុនខ្មែរមក ចូលរួម ញាំុបាយសាមគ្គីនៅហាងកាហ្វេវប្បធម៏ ដេីម្បីបានជជែក ក៏ដូចជាសួរនាំពីបញ្ហា ជីវភាព និង ជីវិតរស់នៅរបស់ពួកគាត់។

ក្រោយពេលបានជួបជុំពួកគាត់រួច និង បានដឹងពីជីវិត ពួកគាត់រួច នាងខ្ញុំពិតជាមានចិត្ត អាណិត និង ស្ទេីរតែមិនជឿថា ជីវិត កំពូលៗ កីឡាករ គឺ លំបាកខ្លាំងណាស់ មានអ្នកខ្លះ ក្រៅពីអាជីពប្រដាល់ គឺ អ្នកខ្លះ រត់ម៉ូតូកង់បី អ្នកខ្លះ ធ្វេីជាសន្តិសុខ ដេីម្បីបង្កេីនចំនូលបន្ថែមពីអាជីពប្រដាល់ គុនខ្មែរ ។

ពួកគាត់ ទាំងអស់ នេះគឺ ហេីយគឺជាអ្នកស្នងមរតក គុនខ្មែរ យកឈាមស្រស់ សាច់ស្រស់មកបង្ហូរលេីសៃហ្វៀន ដេីម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ដោយមេីលឃេីញ បានដឹងពីដឹងពីទុកលំបាករបស់ពួកគាត់(សុទ្ឋតែជាកំពូលកីឡាករគុនខ្មែរ)ឆ្លៀតក្នុងឳកាសនោះ នាងខ្ញុំ និង ក្រុមគ្រួសារ បានផ្តល់ថវិការបន្តិចបន្តួច ជូនដល់ពួកគាត់ទាំង៩នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធី បាយសាមគ្គី គុនខ្មែរ។

ការពិតអ្វីដែលនាងខ្ញុំមានអ្វីដែលបានធ្វេីទៅនេះ គឺ គ្រាន់តែចង់ចែករំលែក និង ជួយសម្រាលជីវភាពគាត់តិចតួចប៉ុណ្ណោះ ប៉ុន្តែវាជាទឹកចិត្តបរិសុទ្ធ ដែលកេីតចេញ ពីក្នុងក្រអៅបេះដូង ក្នុងនាមខ្មែរ តែមួយ ពោពេញដោយសេចក្តីអាណិត ។

ឆ្លៀតក្នុងឪកាសនេះនាងខ្ញុំសូមអោយបងប្អូន ដែលមានជីវភាពធូធារ រឺ ឯកឧត្តម ឧកញ៉ា ងាកមកជួយ គាំទ្រ ឧបត្ថម្ភដល់ពួកគាត់ ដែលជាអ្នកថែរក្សារមរតក គុន ខ្មែរ ពីដូនតានៃយេីងផង ។
ខ្ញុំស្រលាញ់ គុន ខ្មែរ : ដេននីក្វាន់"។



ប្រភព៖ Denny Kwan