ការទិញដី និងផ្ទះបង់រំលស់ គឺជារឿងដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ ព្រោះមនុស្សភាគច្រើន មិនមានលទ្ធផលយកលុយទាំងដុលទៅទិញនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនបានអានកិច្ចសន្យាច្បាស់ វាអាចនាំទៅដល់ការអាសាបង់ ឬខកចិត្ត ដូចករណីដែលមានអ្នកធ្លាប់ជួបថ្មីៗនេះ។

បើយោងតាមគណនីហ្វេសបុក បងប្រុសម្នាក់ មានឈ្មោះ Hea Ti Long បានសរសេររៀបរាប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកាថាៈ "ទិញផ្ទះវីឡាវា 65999$ បង់រំលោះវា5ឆ្នាំ។ វាសន្យាមួយឆ្នាំធ្វើហើយ តែឥលូវ3ឆ្នាំហើយ ផ្ទះមិនទាន់ចង់ហើយផង ហើយបង់វាមិនទាន់អស់ផង វាសុំទិញផ្ទះខ្ញុំវិញក្នុងតំលៃ150000$ តែវាសុំរំលោះវិញ15ឆ្នាំ តើខ្ញុំគួរលក់ឲ្យវាវិញដែររឺទេ !!!! បើមិនលក់ឲ្យវាទេ ខ្ញុំត្រូវទិញចំណីមុខផ្ទះ ដឿងហែម កៀនផ្ទះ ក្រោយផ្ទះក្នុងហាងឆេង650$ ក្នុង១ម៉ែត្រការ៉េ សរុបផ្ទៃការ៉េ នឹងអស់ក្បែរ20000ទៀត បើចូលឆ្នាំហើយវានឹងឡើង1100$ ក្នុង1ម៉ែត្រការ៉េ រឹតតែអស់ច្រើន បើមិនទិញវា វាមិនកាត់ប្លង់ឲ្យ។ បុរីនេះទិញផ្ទះវាបានតែផ្ទះទេ ទាល់ទិញមុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះទៀតបានពេញលក្ខណះជាផ្ទះ។ បុរីថោកទាប ប្រចាំប្រទេសកម្ពុជា គឺបុរីដួងច័ន្ទ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ Help share pong bong pa'o ????????" ៕



