បងប្អូនណាខ្លះធ្លាប់ឆ្លងកាត់ជីវិតដូចប្អូនស្រីម្នាក់នេះខ្លះ...ចង់រៀនសូត្រចេះដឹងនឹងគេ ដោយសារជីវភាពលំបាក គ្មានទីពឹង មិនមានសមត្ថភាព ទិញសម្ភារះសិក្សា ឯកសណ្ឋាន ដូចគេ ភ្នែកខំសម្លឹង ត្រចៀកប្រឹងស្តាប់ គ្រូពន្យល់ តែគ្មានអ្វីកត់ចំណាំដូចគេ ....(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញនេះ ប្អូនប្រុស ធន ម៉េងហ៊ាង បានបង្ហោះសារ សូមអំពាវនាវដល់សប្បុរសជន ដើម្បីធ្វើការចែករំលែកក្តីស្រលាញ់ និងការផ្តល់ភាពកក់ក្តៅដល់ប្អូនស្រីម្នាក់ ដែលគាត់ពិតជាមានការលំបាកខ្លាំងមែនទែន សូម្បីតែស្បែកជើងក៏ពាក់  សម្ភារៈសិក្សា ឯកសណ្ឋានស្លៀកពាក់ កាតាប សៀវភៅ និងរបស់របរផ្សេងទៀត។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ក៏បានរៀបរាប់យ៉ាងដូច្នេះថា "ខ្ញុំមិននឿយហត់ទេក្នុងការចុះទៅជួយពួកគាត់ តើបងប្អូននៅក្នុងបណ្តាញសង្គម Facebook នឿយហត់ទេ ?គ្រាន់តែចូលរួមចុច Share និង ចែករំលក ព័ត៍មាននេះបន្តរ

ប្អូនស្រី មុី រៀនថ្នាក់ទី ២ សាលាបឋមសិក្សា ២៧ សែនជ័យ ស្ថិតក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ ប្អូនស្រីប្រាប់ខ្ញុំថា ចង់រៀនសូត្រចេះដឹងនឹងគេ ដោយសារជីវភាពលំបាក គ្មានទីពឹង មិនមានសមត្ថភាព មានលុយទិញសម្ភារះសិក្សា ឯកសណ្ឋាន ដូចគេ មករៀនអង្គុយស្តាប់គ្រូ គួរអោយអាណិតប្អូនស្រីណាស់ ?។

ព័ត៍មានលម្អិត ☎️ 098 993 969"។



មានវិដេអូ៖



ប្រភព៖ ធន ម៉េងហ៊ាង