សូមជួយស៊ែរ !! កក្រើកពិភពគុណទៀតហើយបងប្អូន នៅ ពេលនេះកំពូលអ្នកក្លាហានទាំងពីរបានប៉ះគ្នាហ់ើយ រវាង ប្អូនប្រុស សាលីក និង​ប្អូនប្រុស ឈៀងហេង សើចឡើងផ្អើល.....!! (មានវីដេអូ)
-

ជាក់ស្តែង នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក K01 បានអញ្ជើញឲ្យក្មេងប្រុសពូកែទាំង២ បានជួបគ្នា បង្កើតមេត្រីភាពជាមួយគ្នា ជាពិសេសក៏បានឲ្យប្អូនប្រុសទាំងពីរផ្លាស់ប្តូរបទពិសោធន៍របស់គ្នាទៅវិញទៅមកទៀតផង។

មួយរយៈពេលចុងក្រោយនេះ កុមារាកម្ពុជាពីររូប កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន រួមមានដូចជា អនាគតបណ្ឌិតអក្សរសាស្ត្រខ្មែរ កុមារា ឈៀងហេង និងក្មេងចេះនិយាយ១៥ភាសា គឺ កុមារា ធុច សាលិក ពួកគេទាំងពីរ ពិតជាបានឆក់យកបេះដូងបងប្អូនពុកម៉ែ ដោយសារតែសមត្ថភាពដ៏កម្ររបស់ពួកគេ។

រំពេញឃើញក្មេងប្រុសពូកែទាំងពីរ បានជួបគ្នាភ្លាម ធ្វើឲ្យមហាជនសប្បាយចិត្តជាខ្លាំង ក្នុងនោះលោក K01 ក៏សុំចិត្តបងប្អូនមួយចំនួនបញ្ឍប់ការប្រៀបធៀបគ្នារវាងក្មេងទាំងពីរនាក់ទៀតទៅ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖