បើស្រលាញ់ បេន ចូលរួមបរិច្ចាគថវិការ ម្នាក់បន្តិចៗមកណា... លោក​ តាន់ គឹមសួរ នឹងបង្កើតការប្រគុំតន្ត្រី ព្រមទាំងធ្វើការពន្យល់ដល់ពុកម៉ែបងប្អូន ឲ្យបានដឹង បានយល់ ពីគោលបំណង និងចេតនា របស់បេន ថាបេន គាត់មានគោលបំណងចង់ធ្វើអ្វីឲ្យពិតប្រាកដ
-

ប្រិយមិត្តពិតជាបានស្គាល់ច្បាស់នូវវត្តមាន របស់ជនជាតិបរទេសម្នាក់ ដែលមានឈ្មោះថា បេន។ បុរសម្នាក់នេះ ពិតជាធ្វើឲ្យលោក តាន់ គឹមសួរ និងលោកប៉ែន ចំរ៉ុង ព្រមជាមួយនិងបងប្អូនជាច្រើនជាទៀត មិនអាចឈរមើលពីការឈឺចាប់ និងភាពមិនជឿជាក់ របស់ប្រជាជនខ្មែរ ទៅលើជនបរទេសម្នាក់នេះបាននោះទេ។ បេន គាត់បានប្រឹងប្រែង និងលះបង់ ពីការរស់នៅផ្ទះសំបែងរបស់ខ្លួន មករស់នៅក្នុងព្រៃយ៉ាងជ្រៅជាមួយក្រុមគ្រួសារ ដោយគ្មានការរារេចិត្ត ក្នុងការថែរក្សារព្រៃឈើ ក៏ដូចជាសត្វព្រៃ។ 


ជាក់ស្តែង ដើម្បីជួយដល់ បេន ក៏ដូចជាកាត់បន្ថយការយល់ច្រលំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកលើគោលបំណងរបស់ បេន នោះ លោក តាន់ គឹមសួរ និងតារាជាច្រើនអ្នកទៀត បានចូលរួមបង្កើតជាការប្រគុំតន្ត្រី ដ៏ធំមួយ ជួយដល់បេន ក៏ដូចជាក្រុមគ្រួសារលោកផងដែរ។


នៅក្នុងគណនីហ្វេសប៊ុក លោកតាន់ គឹមសួរ ក៏បានបង្ហោះសារ សូមអំពាវនាវដល់ ជនរួមជាតិ ក៏ដូចជាមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក បានរៀបរាប់ថា "ថវិកាដែលប្រមូលបានដើម្បីយកទៅធ្វើការប្រគុំតន្ត្រីនិងសម្រួលវិបត្តិហិរញ្ញវត្ថុជូនបេនបានប្រហែលជាជិត៨០០$ដែរ នៅខ្វះច្រើនទៀត។ បើប្រមូលមិនបាន៥០០០$ទេ ខ្ញុំនិងលោកប៉ែន ចំរ៉ុង សម្រេចថានឹងដើររ៉ៃអង្គាសថវិកាពីបងប្អូនតាមផ្ទះ និងតាមទីសាធារណៈដើម្បីបង្គ្រប់។ កុំភ័យថាថវិការដែលបងប្អូនបានបរិច្ចាគមកខ្ញុំនេះនឹងមិនបាត់ (សូម្បីតែមួយកាក់មួយសេន) ខ្ញុំនឹងធ្វើបញ្ជីស្នាមត្រឹមត្រូវច្បាស់លាស់ដើម្បីបង្ហាញជាសាធារណៈ។ សូមអរគុណចំពោះបងប្អូនដែលបានចូលរួម???

ABA account: 000559925

លេខកុង Wing: 02393529 (នេះមិនមែនជាលេខទូរស័ព្ទទេ)



ប្រភព៖ Tan Kimsour