MacBook ជំនាន់ថ្មីរបស់ Apple នឹង MacBook Pro 2018 និង MacBook Air 2018 សុទ្ធសឹងជាម៉ាស៊ីនកុំព្យូទ័រយួរដៃដើម្បីធានាទៅដល់សុវត្ថិភាពរបស់អតិថិជនខ្លួន Apple បានចំនាយប្រាក់មិនតិចទេក្នុងការអភិវឌ្ឍន៍នូវបន្ទះឈីប T2 ។ ហើយ អាចការពារពីលួច Hack ដើម្បីថតសម្លេង ថតវីដេអូ រូបភាព លួចឯកសារ លួចលេខកូដ និងជាច្រើនផ្សេងៗទៀតបានឡើយ តែផ្ទុយមកវិញ ក្រៅពីសុវត្ថិភាព MacBook ក៏ពិបាកក្នុងការជុសជុលដែរ។
ព័ត៌មានអន្តរជាតិជាច្រើនបានធ្វើការផ្សាយប្រាប់ឲ្យម្ចាស់ MacBook ជាច្រើនឲ្យបានដឹងអំពីគុណវិបត្តិមួយ ដែលអ្នកនឹងឈឺក្បាល វិលមុខជាមួយនឹងម៉ាស៊ីន MacBook ។ បច្ចុប្បន្នពុំមានកន្លែងណាអាចជួសជុលឲ្យម៉ាស៊ីន MacBook ឲ្យដំណើរការដូចប្រក្រតីបានដូចដើមវិញនោះទេ។ ក្រុមអ្នកជំនាញដោះម៉ាស៊ីន iFixit បានប្រាប់ថា ក្នុងករណីមានការជួសជុល Logic Board ក៏ដូចជាសេនស័រស្កេនម្រាមដៃ (Touch ID) នោះត្រូវប្រើប្រាស់សេវាកម្មរបស់ Apple ហៅថា Authorized Service Provider ដែលតម្រូវបញ្ជូនទៅកាន់ក្រុមហ៊ុន Apple ធ្វើការដោះស្រាយបញ្ហា ដូចជាផ្លាស់ប្ដូរ Touch ID ថ្មីជាដើម ទើបម៉ាស៊ីននោះអាចដំណើរការដូចដើមវិញ ទោះបីអ្នកមាន Touch ID ផ្សេងទៀតយកមកតម្លើងក៏មិនអាចប្រើការបានដដែលនេះជាក្តីកង្វល់មួូយពីបណ្តាអ្នកប្រើប្រាស់។
សរុបសេចក្តីមក នេះជាដំណឹងមិនសូវល្អមួយសម្រាប់ហាងជួសជុលកុំព្យូទ័រមួយចំនួន ពេលម៉ាស៊ីន MacBook មានបញ្ហា គឺនឹងពិបាកក្នុងការជួសជុលឲ្យម៉ាស៊ីននេះដំណើរការបានដូចដើមវិញ នៅពេលដែល T2 Chip ការពារសុវត្ថិភាពខ្ពស់ ហើយក៏ជាពេលវេលាល្អសម្រាប់ Apple ស្វែងរកប្រាក់ចំនូលបន្ថែមពីការជួសជុលម៉ាស៊ីន Mac ជំនាន់ថ្មីផងដែរ ចំពោះប្រិយមិត្តដែលនិយមគាំទ្រនៅការប្រើ MacBook នេះនិងមានក្តីបារម្មណ៏ពេលវេខូចម្តងៗ។
កែសម្រួលដោយ: ផានិត
ប្រភពពី: Slash Gear