Free WiFi ទូទាំងពិភពលោក! ក្រុមហ៊ុនចិនគ្រោងនិងបាញ់ផ្កាយរណប ចំនួន២៧២គ្រឿងដើម្បីដាក់អ៊ីនធើណិតប្រើប្រាស់ឥតគិតថ្លៃ (មានវីដេអូ)
-

ដំណឹងល្អពីក្រុមហ៊ុន LinkSure Network បានបង្ហើបអោយដឹងថា ក្រុមហ៊ុនកំពុងគ្រោងរៀបចំបាញ់បង្ហោះផ្កាយរណបចំនួន២៧២គ្រឿងចូលទៅក្នុងលំហអាកាស ដើម្បីសម្រួលដល់ប្រជាជនលើពិភពលោកបានប្រើប្រាស់អីនធើណិតដោយឥតគិតថ្លៃ។ គម្រោងមួយនេះនិងបញ្ចប់នៅដើមឆ្នាំ២០២៦ និងគម្រោងដំបូងបាញ់ចំនួន១០គ្រឿងនៅឆ្នាំ ២០២០។ 

គម្រោងដែលចំណាយទឹកប្រាក់យ៉ាងមហាសាល ប្រមាណ ៤៣៨,៤១៧,០០០ ដុល្លារ។ អ្នកគ្រប់គ្រងគម្រោងនេះបានប្រាប់អោយដឹងថា នៅពេលដែលផ្កាយរណបទាំងនេះត្រូវបានបាញ់បង្ហោះទៅក្នុងលំហអាកាសបានជោគជ័យ មនុស្សនៅជុំវិញពិភពលោកទាំងអស់ អាចប្រើប្រាស់សេវាអ៊ីនធើណិតបានដោយឥតគិតថ្លៃ។ នេះជាមធ្យោបាយដ៏ល្អសម្រាប់មនុស្សលោក ក្នុងការធ្វើនាក់ទំនងគ្នាកាន់តែងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង និងធ្វើជំនួញអាជីវកម្មផ្សេងៗ៕