ម្ចាស់ក្រុមហ៊ុន PTT ដែលជាជនជាតិថៃបានអះអាងថា ការបិទការនាំចូលប្រេងឥន្ធនៈពីថៃរបស់កម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ខ្លួននោះទេ
Heang
-

ដូចដែលជនរួមជាតិបានជ្រាបហើយថានៅកាលយប់ពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមដោយប្រកាសថា និងផ្អាកនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ទាំងស្រុង ។ 

សម្តេចបានបញ្ជាក់ផងដែរថា ចំពោះការផ្អាកនាំចូលប្រេងឥន្ធនៈនេះគឺសម្តេចចង់ឱ្យ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង សម្តេចបានបញ្ជាក់បន្ថែមថា កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ 

យ៉ាងណាមិញបន្ទាប់ពីមានការប្រកាសផ្អាកនាំចូលប្រេងពីប្រទេសថៃរួចឃើញថា ម្ចាស់ក្រុមហ៊ុន  OR (PTT Oil and Retail) ដែលជាក្រុមហ៊ុននាំចេញប្រេងឥន្ធនៈមកកាន់ប្រទេសកម្ពុជាបានអះអាងថា ការបិទការនាំចូលប្រេងឥន្ធនៈពីថៃរបស់កម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ខ្លួននោះទេ ដោយសារនៅកម្ពុជាមានសាខាស្ថានីយប្រេងឥន្ធនៈ PTT ចំនួន១៨៦ និងហាងកាហ្វេ Amazon ចំនួន២៥៤ តែប៉ុណ្ណោះ ខណៈនៅប្រទេសថៃមានស្ថានីយប្រេងឥន្ធនៈរហូតដល់ជាង២,០០០ស្ថានីយឯណោះ។ នេះបើយោងតាមសារព័ត៌មាន Khaosod English៕