Nokia 3.1 Plus និង Nokia 5.1 Plus នឹងបង្ហាញខ្លួននៅប្រទេសកម្ពុជាឆាប់ៗ អមជាមួយនឹងតម្លៃ​សមរម្យ និងសមត្ថភាពអស្ចារ្យ..
សីហា
-

បច្ចេកវិទ្យា៖ ប្រិយមិត្តគ្រប់គ្នា ប្រហែលជាដឹងហើយថា HMD Global ជាក្រុមហ៊ុនខាងផលិតស្មាតហ្វូន របស់ហ្វាំងឡង់ស្ថិតនៅពីក្រោយស្មាតហ្វូនម៉ាកយីហោរបស់ Nokia។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសបញ្ចេញស្មាតហ្វូនស៊េរីថ្មី ២ម៉ូដែល គឺ Nokia 3.1 Plus និង Nokia 5.1 Plus ដែលបានប្រកាសលក់ក្នុងប្រទេសឥណ្ឌា ។ តែនៅថ្ងៃនេះ មានសារព័ត៌មានជាច្រើន បានបញ្ជាក់ថា គ្រោងនឹងបង្ហាញខ្លួននៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូន Nokia 3.1 Plus មានតួខ្លួនប្រវែង 156.9mm កម្រាស់ 8.2mm និងទម្ងន់ 180g អមជាមួយនឹងការ ការពារកញ្ចក់មុខក្រោយ ប្រភេទ 2.5D និងមានតួខ្លួន ជាលោហៈធាតុ ចំនែកអេក្រង់លាតទំហំ 6 អ៊ីញ គ្មានក្បាលឆក អេក្រង់ IPS LCD អាចបង្ហាញរូបភាព ក្នុងកម្រិត HD+ កម្រិត 720 x 1440 ភិចសែលមានដង់ស៊ីតេ 268ppi និងមានកម្រិត Aspect Ratio 18:9 ហើយមានលក្ខណះខុសប្លែកជាង ស្មាតហ្វូនមុនៗបន្តិច។ 

ស្មាតហ្វូនថ្មីនេះ បានប្រើប្រាស់បន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core ហើយមាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន Ram 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB តែមិនជាអ្វីទេ Nokiaនេះ អាចបន្ថែមមេម៉ូរី ខាងក្រៅបានធំជាងនេះទៅដល់ 400GB។

ចំពោះខាងផ្នែកកាមេរ៉ាវិញ ខាងមុខមានទំហំ 8 មេហ្គាភិចសែល កម្រិត Aperture f/2.2 ដែលអាចថតរូបដ៏ស្រស់ស្អាតបែប Wide Angle និងធ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលដែលមានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាជំនួយទំហំ 5 មេហ្គាភិចសែល កម្រិត Aperture f2.2 ជួយដល់ការ ថតរូបបែប Portrait និងអាចកាត់រូបភាព ពោរពេញទៅដោយភាពស្រស់ស្អាត និងសមត្ថភាព ថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ។ Nokia 3.1 Plus ក៏មានការ ស្កេនក្រយ៉ៅដៃ នៅខាងក្រោយផងដែរ ហើយស្ថិតក្រោមកាមេរ៉ា ដំណើរការដោយប្រព័ន្ទ Android 8.1 Oreo ចេញពីប្រអប់ស្រាប់ តែមិនបានប្រើប្រាស់ UI របស់ Nokia នោះទេ ផ្ទុយទៅវិញវារត់ដោយ Android One ដែលធានាបាននូវ ល្បឿនមានស្ថេរភាព ទទួលបានកំណែ Update បានយ៉ាងឆាប់រហ័ស សុវត្ថិភាព និងមិនមានភាពសាំញ។

ស្មាតហ្វូននេះ អាចប្រើប្រាស់បាន​ស៊ីម២ សាកថ្មតាមរុន្ធ Micro USB បំពាក់នូវថាមពលថ្មទៅដល់ 3,500 mAh ដែលនឹងផ្តល់អោយលោកអ្នកអាចជឿជាក់នៅក្នុងការប្រើប្រាស់ និងអាចលេងហ្គេម ហើយនិងអាចលេងបណ្តាញសង្គមបានកាន់តែយូរជាងមុន មានជម្រើស 2 ពណ៌គឺ ខៀវ និង ស។ ។  

ចំនែកឯ ស្មាតហ្វូន Nokia 5.1 Plus គឺជាស្មាតហ្វូនដែលមានអេក្រង់ Notch Display វាមានកម្រិតទាបជាងស្មាតហ្វូន Nokia 6.1 Plus បន្តិច។ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.86-inch display មានកញ្ចក់កោង 2.5D ដែលមានកម្រិតភាពច្បាស់ HD+ 720x1520 pixels កម្រិតសមាមាត្រ Aspect Ratio 19:9 ។ Nokia 5.1 Plus នេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 SoC រ៉េមទំហំ 3GB ។ ដូចនឹងស្មាតហ្វូន Nokia 6.1 Plus ដែរ តែស្មាតហ្វូន 5.1 Plus មានថាមពលថ្ម 3,060mAh ។ និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងមានការប្រើនូវ microSD ផងដែរ។

ចំពោះការថតរូបភាពវិញនោះ ស្មាតហ្វូន Nokia 5.1 Plus មានកាមេរ៉ាភ្លោះ 13MP+5MP នៅផ្នែកខាងក្រោយ ដែលមានកម្រិត Aperture f/2.0 ហើយមានកាមេរ៉ាខាងមុខទំហំ 8MP នឹងកម្រិត Aperture f/2.2។ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោយ បច្ចេកវិទ្យាក្នុងការដោះសោរខាងមុខ 4G VoLTE, dual-SIM support, Wi-Fi 802.11ac, Bluetooth 4.2, GPS មានរន្ធដោតកាសស្តាប់ 3.5mm audio jack ។ ស្មាតហ្វូន Nokia 5.1 Plus ដំណើរការតាមប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាក៏នឹងក្លាយជាស្មាតហ្វូន Nokia ដំបូងគេដែលធ្វើបច្ចុប្បន្នភាពទៅកាន់ Android 9 Pie ។ Nokia 5.1 Plus នេះគឹមានបីពណ៌សម្រាប់ជ្រើសរើស ពណ៏ខៀវ Midnight Blue, ពណ៌ស Gloss White និងពណ៌ខ្មៅ Gloss Black ។

សរុបសេចក្តីមក ទាំងស្មាតហ្វូន Nokia 3.1 Plus និងស្មាតហ្វូន Nokia 5.1 Plus អតិថជនទាំងអស់និងអាចដឹងព័ត៏មានបន្ថែមទាក់ទងនិងតម្លៃដែលបានប្រកាសលក់ជាផ្លូវការលើទីផ្សារសេរីក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ឬ អាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន Nokia និង Flipkart ហើយក្រុមហ៊ុន HMD Global យើងខ្ញុំនិងនិងសង្ឃឹមថានិងមានការគាំទ្រពីប្រិយមិត្តឲ្យកាន់តែច្រើនជាងនេះថែមទៀត។