ចាប់ពីឆ្នាំ២០១៩នេះទៅ សិស្សអនុវិទ្យាទាំងអស់ អាចយកកុំព្យួទ័រ ឬ ប្រព័ន្ទឌីជីថល មកសាលារៀនបាន ដើម្បីជំនួយដល់ការសិក្សារបស់ពួកគេ
-

ម៉ាឡេស៊ី: លោក Teo Nie Ching រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងនៅថ្ងៃទី៦ ខែធ្នូនេះថា ចាប់ពីឆ្នាំ២០១៩​នេះ​ទៅ​សិស្ស​អនុវិទ្យាល័យទាំងអស់ នឹងអាចនាំយកកុំព្យូទ័រ ឬប្រព័ន្ទឌីជីថល ទៅសាលាដើម្បីជំនួយដល់ការសិក្សាដល់សិស្សគ្រប់ៗគ្នា។ បច្ចុប្បន្ននេះ​ការផ្លាស់ប្តូរនេះ​ផ្តោត​តែលើសិស្សអនុវិទ្យាល័យ វិទ្យាល័យ និង​និស្សិតដែលអាច​នាំយកឧបករណ៍​ទាំងនេះ​មក​សំរាប់​ជំនួយ​ក្នុងការសិក្សាបន្ថែម។ លោកTeo Nie Ching បានមានប្រសាសន៍បន្តទៀតថា​គ្មានផែន​ការពីក្រសួង​ដើម្បីផ្គត់ផ្គង់​ឧបករណ៍​ឥតគិតថ្លៃ​ដល់​សិស្ស​ដើម្បីប្រើប្រាស់នូវឧបករណ៏ឌីជីថលនោះទេ គឺសិស្សអាចប្រើប្រាស់កុំព្យួទ័រនិង ប្រព័ន្ទឌីជីថល​ជាសំភារះសិក្សាផ្ទាល់ខ្លួនបាន។

សិស្សអនុវិទ្យាល័យទាំងអស់ ​និងបានស្រាវជ្រាវនូវ​ឯកសារបន្ថែម​ទៅ​លើ​ការសិក្សារបស់ពួកគេ។ នេះបើយោងតាមកាសែត The Sun Daily បានបន្ថែមទៀតថា ក្រសួងអប់រំនឹងតាម​ដាន​សកម្មភាព​របស់សិស្សក្នុងការសិក្សា។ ប្រព័ន្ទឌីជីថលនេះនឹងអនុញ្ញាតឱ្យមានការរៀនសូត្រគ្រប់ទីកន្លែងក៏ដូចជា​អនុញ្ញាតឱ្យសិស្សនិងនិស្សិត​ទទួលបានចំណេះ​ដឹងលើសពីថ្នាក់រៀន​និងបង្កើតឲ្យមានគុណភាពនៃការអប់រំ។ 

គួរបញ្ជាក់ថា ក្រសួងអប់រំធ្វើបែបនេះ​គឺចង់ឲ្យសិស្សានុសិស្សបង្កើនការសិក្សា​ស្រាវជ្រាវ​ប្រកបដោយ​គុណភាពដែល​អាច​ទទួល​យកបាន។ សិស្សនិស្សិតទាំងនេះត្រូវបានអនុញ្ញាត​ឱ្យនាំយកឧបករណ៍សិក្សារបស់​ពួកគេទៅ​សាលារៀន​ដើម្បីជំនួយដល់សិក្សា សូមជួយ ចែករំលែកគំនិតរបស់អ្នកជាមួយយើងក្នុងមតិយោបល់នេះផង។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី:WOB