ក្តៅៗ ! Nokia 5.1 Plus បានចេញលក់ក្នុងប្រទេសកម្ពុជាហើយ ជាមួយតម្លៃសមរម្យបំផុត ត្រឹមតែ 219 ដុល្លា ថែមជូនកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ...
សីហា
-

ថ្មីៗនេះក្រុមហ៊ុន HMD Global បានចេញលក់ទូរស័ទ្ទស្មាតហ្វូនជាច្រើនគ្រឿង គ្រប់ម៉ូត និងគ្រប់ស៊េរី សំរាប់តំរូវការទីផ្សា ជូនដល់អតិថិជន ឥឡូវនេះក្រុមហ៊ុន KTH និងបង្ហាញវត្តមាន ទូរស័ព្ទស្មាតហ្វូន Nokia 5.1 Plus ដែលជាម៉ូឌែលស្ថិតក្នុងជំនាន់ចុងក្រោយថ្មី នាធ្នាំ២០១៨ របស់ក្រុមហ៊ុន Nokia ហើយស្មាតហ្វូននេះដំណើរការដោយប្រព័ន្ទ Android One និងមានលក្ខណៈពិសេសល្អប្រសើរ គួរជាទីពេញចិត្ត ផងដែរ។

ប្រិយមិត្តដែលជឿជាក់ ក្រុមហ៊ុន Nokia ច្បាស់ជាដឹងថា តម្លៃពិតជាសមរម្យបំផុត Nokia 5.1 Plus សម្រាប់បំណាច់ ឆ្នាំ២០១៨ ដែលបានបង្ហាញវត្តមានចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃ ត្រឹមតែ 219 ដុល្លា ថែមជូនកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ ។

យោងតាមក្រុមហ៊ុន KTH បានអោយដឹងថា Nokia 5.1 Plus នេះគឺជាស្មាតហ្វូនដែលមានអេក្រង់ Notch Display រំលេចម៉ូតឆកទ្រវែង វាមានកម្រិតទាបជាងស្មាតហ្វូន Nokia 6.1 Plus បន្តិច។ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.86-inch display មានកញ្ចក់កោង 2.5D ដែលមានកម្រិតភាពច្បាស់ HD+ 720x1520 pixels កម្រិតសមាមាត្រ Aspect Ratio 19:9 ។ Nokia 5.1 Plus នេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 SoC រ៉េមទំហំ 3GB ។ ដូចនឹងស្មាតហ្វូន Nokia 6.1 Plus ដែរ តែស្មាតហ្វូន 5.1 Plus មានថាមពលថ្ម 3,060mAh ។ និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងមានការប្រើនូវ microSD ផងដែរ។ ចំពោះការថតរូបភាពវិញនោះ ស្មាតហ្វូន Nokia 5.1 Plus មានកាមេរ៉ាភ្លោះ 13MP+5MP នៅផ្នែកខាងក្រោយ ដែលមានកម្រិត Aperture f/2.0 ហើយមានកាមេរ៉ាខាងមុខទំហំ 8MP នឹងកម្រិត Aperture f/2.2។ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោយ បច្ចេកវិទ្យាក្នុងការដោះសោរខាងមុខ 4G VoLTE, dual-SIM support, Wi-Fi 802.11ac, Bluetooth 4.2, GPS មានរន្ធដោតកាសស្តាប់ 3.5mm audio jack ។ 

ស្មាតហ្វូន Nokia 5.1 Plus ដំណើរការតាមប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាក៏នឹងក្លាយជាស្មាតហ្វូន Nokia ដំបូងគេដែលធ្វើបច្ចុប្បន្នភាពទៅកាន់ Android 9 Pie ។ Nokia 5.1 Plus នេះគឹមានបីពណ៌សម្រាប់ជ្រើសរើស ពណ៏ខៀវ Midnight Blue, ពណ៌ស Gloss White និងពណ៌ខ្មៅ Gloss Black។

គួរបញ្ជាក់ថា Nokia 5.1 Plus ពិតជាធានានូវគុណភាពក្នុងការប្រើប្រាស់ ជាមួយតម្លៃសមរម្យសមត្ថភាពដ៍អស្ចារ្យ ហើយនេះជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តដែលនិយមគាំទ្រផលិតផលក្រុមហ៊ុន Nokia។ យើងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តទាំងអស់ និងរីករាយជាមួយស្មាតហ្វូន Nokia 5.1 Plus នេះដោយក្តីរីករាយជាទីបំផុត។