ភ្នំពេញៈ កាលពីម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងចំនួន២ផ្សេងគ្នា ក្នុងទឹកដីខណ្ឌច្បារអំពៅ។ កម្លាំងផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក កិម រតនា អធិការរងខណ្ឌ សហការជាមួយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងការិយាល័យអនុវត្តន៍និតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលពិនិត្យរកឃើញជនជាតិចិនពីរទីតាំងសរុបចំនួន១០នាក់ ១ទីតាំង ស្ថិតនៅក្នុងផ្ទះលេខ N 200 ឃាត់ជនជាតិចិនចំនួន៤នាក់ និងផ្ទះលេខ N ២៣២ ឃាត់ជនជាតិចិនចំនួន៦នាក់ ផ្លូវលេខ ប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតវត្ថតាងមួយចំនួន។
សូមបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិចិនទាំង១០នាក់ខាងលើ សមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុនៅឡើយទេ អាចជាប់សង្ស័យរឿងជំរិតទារប្រាក់តាមប្រពន្ធអ៊ីធើណេត។ ក្រោយការឃាត់ខ្លួន ជនជាតិចិត្តទាំងនោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ក្រោយការចុះប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង១២ៈ៣០នាទីថ្ងៃដដែល ៕




