ខ្លាំងបាត់ ជនបរទេសម្នាក់ ខឹងដកលុយពីទូ ATM មិនបាន ក៏ស្ទុះទៅច្របាច់.ក បុគ្គលិកធនាគារ Maybank ផ្អើលដល់សមត្ថកិច្ចទាំងថ្ងៃ
ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចធនាគារ Maybank ផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះ ទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ នៅចំណុចធនាគារ Maybank ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណៈដែលជនបរទេសម្នាក់ ខឹងរឿងដកលុយចេញពីទូ ATM មិនបាន ក៏ស្ទុះទៅច្របាច់.ក បុគ្គលិកធនាគារ Maybank ផ្អើលដល់សមត្ថកិច្ចទាំងថ្ងៃ។ ជនរងគ្រោះ និងជនបរទេសដែលជាជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុភ្លាមៗ ជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរបន្តនៅប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីបន្តនីតិវិធី ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។