អាណិតបងស្រីណាស់... ខំងើបពីយប់ម៉ោង៣ មកសម្អាត់ទីក្រុងឲ្យស្អាត បែរជាមកជួបរឿងបែបនេះ បងប្អូនជួយគាត់ផង
ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែលជា៥ទាបភ្លឺ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយ កើតឡើងទៅលើបុគ្គលិកខាង ស៊ិនទ្រី ម្នាក់ បង្កឲ្យមានការអាណិតអាសូរជាខ្លាំងពីសំណាក់មហាជន។ ដោយក្នុងនោះមានគណនីហ្វេសបុក របស់ឈ្មោះ Torn Sreynik បានសរសេរថា "ដោយសារតែមានគាត់ទេីបទីក្រុងយេីងស្អាត ដោយសារតែអត់ទេីបក្រោកម៉ោង3 ទៅបំពេញការងារ។ គាត់ត្រូវម៉ូតូបុកម៉ោង5ព្រឹក ខ្ញុំនឹងរកសប្បុរសជនជូនគាត់ សំរាប់ខ្ញុំចូលរួម 80000រៀល បងៗជួយគាត់ផងបានអត់ ម្នាក់តិចមកណា ព្រោះពេលនេះគាត់កំពុងត្រូវការ គាត់ស្នាក់នៅពេទ្យរុស្ស៊ី"។ ក្នុងនោះក៏មានបងប្អូនមួយចំនួន ចូលរួមជួយបងស្រីដែល ជួបគ្រោះថ្នាក់នេះខ្លះដែរ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។