ប្លែកទៀតហើយ សំរាប់ចុងឆ្នាំ២០១៨នេះ... ជនសង្ស័យ៤នាក់ យកគ្រឿងចក្រ២គ្រឿង មកលួចកាយដកយកបង្គោលភ្លើង សំរាប់បំភ្លឺផ្លូវសាធារណៈពេលយប់ឡើង លក់ឲ្យអេតចាយ
ព្រះសីហនុៈ កាលពីវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យមួយក្រុម បាននាំយកគ្រឿងចក្រ២គ្រឿង មកលួចកាយដកយកបង្គោលភ្លើង សំរាប់បំភ្លឺផ្លូវសាធារណៈពេលយប់ឡើង តែសំណាងអាក្រក់ ត្រូវសមត្ថកិច្ច អាវុធហត្ថចាប់ឃាត់ខ្លួនបានចំនួន៤នាក់។

តាមមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា សកម្មភាពល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះបង្រ្កាបទាន់ពេល និងឃាត់ខ្លួនជនជាប់សង្ស័យចំនួន៤នាក់ ព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។