កណ្តាលៈ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីវាលស្រែ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួ ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយយុវជនម្នាក់ មានឈ្មោះ ព្រឿង កូលីន ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រហែលជាទើបរៀនធ្វើចោរនៅស្ទើរភ្លើង ចេញលួចម៉ូតូបរស់បុរសម្នាក់ មានឈ្មោះគួង គឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរឡើងត្នោត ស្នាក់នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បានសំរេចតែម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

បើតាមមន្ដ្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូ បានជិះម៉ូតូទៅចតនៅវាលស្រែ ដើម្បីដើមទម្លាក់ទឹកត្នោតដោយគិតថា ម៉ូតូចាស់គ្មានអ្នកណាយកទេ។ លុះពេលចុះមកវិះស្រាប់តែបាត់ម៉ូតូ ពេលនោះជនរងគ្រោះដើរតាមរកស្រាប់តែឃើញជនសង្ស័យកំពុងបណ្តើរ ព្រោះគេបញ្ឆេះមិនកើត រួចក៏ឃាត់ ប្រគល់ឲ្យនគរបាលតែម្តងទៅ។
ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះពិតប្រាកដមែន រួចកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕
