រលាយរលត់អស់ហើយ.... បង្ក្រាបទូកនេសាទមួយគ្រឿង ប្រើឧបករណ៍បទល្មើសឆក់ត្រីក្នុងសមុទ្រ
ខេត្តព្រះសីហនុៈ យោងតាមផេក ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា៖ នៅវេលាម៉ោង០០:១៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញល្បាត និងឃាត់ទូកនេសាទមួយគ្រឿង ដោយកំពុងប្រើឧបករណ៍បទល្មើសឆក់ត្រីជាទ្រង់ទ្រាយធំ បច្ចុប្បន្នមនុស្សចំនួន១០នាក់ នៅលើទូក បានបញ្ជូនទៅឲ្យខាងជំនាញរដ្ឋបាលជលផលកសាងសំណុំបែបបទដើម្បីបញ្ជូនទៅតុលាការ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។