សូមបងប្អូនសប្បុរសជន ជួយបរិច្ចាគឈាមឲ្យគាត់ផង សែនអាណិតគាត់ណាស់ ត្រូវការឈាមជាច្រើនប្លោក ឈាមក្រុម (O+) គាត់សំរាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី
បើយោងតាមគណនីហ្វេសបុក របស់លោកគ្រូពេទ្យម្នាក់ មានឈ្មោះ Chan Tola បានបង្ហោះសារខ្លីមួយ សូមបងប្អូនសប្បុរសជន ជួយបរិច្ចាគឈាមអោយគាត់ផង សែនអាណិតគាត់ណាស់ ត្រូវការឈាមជាច្រើនប្លោកឈាមក្រុម (O+)។ បងប្អូនគាត់បីអ្នកដែលត្រូវមកផ្តល់ជូនគាត់នោះ មកតាមផ្លូវដួលម៉ូតូធ្វេីអោយរបួសទៀត មិនអាចមកបរិច្ចាគឈាមជូនគាត់ទេ។ សូមគោរពបងប្អូនសប្បុរសជន ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតគាត់ផង គាត់សំរាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី 27/12/2018 ជួយ shares ផង?????? ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។