បញ្ជូនខ្លួន អ្នកញៀនល្បែងជល់មាន់២នាក់ ទៅតុលាការ ក្នុងស្រុកអូរជុំ
-

រតនគិរីៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ក្នុងភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ។ កម្លាំងអធិការនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ ឃាត់ខ្លួនមនុស្សបាន២នាក់ ទី១.ឈ្មោះ សុខ នី ភេទប្រុស ទី២.ឈ្មោះ ញ៉ែន សុធី ភេទប្រុស ទាំង២នាក់រស់នៅភូមិ/ឃុំកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន១៨គ្រឿង មាន់ជល់ចំនួន៥ក្បាល និងសម្ភារៈជល់មាន់មួយចំនួនទៀតផងដែរ។បច្ចុប្បន្នកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕