កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុង ក្រុមទី១០ ឃុំវ៉ាណាមយិន្យ ស្រុកវ៉ាណាមយិន្យ ខេត្តស្រះកែវ មានករណីឃាតកម្មដ៏រន្ធត់មួយ ដោយជនរងគ្រោះមានឈ្មោះ ង៉ែត ហ៊រ អាយុ២៣ឆ្នាំ ភេទប្រុស មានស្រុកកំណើត រស់នៅភូមិសូរិយា ឃុំត្នោត ស្រុកទូកមាស ខេត្តកំពត បានស្លាប់នៅនឹងកន្លែង។ ក្រោយពីជនដៃដល់ មានឈ្មោះ ញ៉ិប ខេន អាយុ៣៩ឆ្នាំ ជានាក់រស់ភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បានកាប់សម្លាប់យ៉ាងឃោឃៅ ដោយសារទំនាស់ពាក្យសំដីដាក់គ្នា ក្នុងចំការអំពៅ។

ក្រោយពីកើតហេតុ សមត្ថកិច្ចថៃ ចាប់ខ្លួនជនសង្ស័យបានមកវិញ បន្ទាប់ពីរូបគេបានរត់គេចខ្លួន អស់រយះពេលជាង៥ម៉ោងមកនោះ។ ពេលនេះដែរឪពុកម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងហើយ នឹងរងចាំមើលសមត្ថកិច្ចខាងថៃ ផ្ដល់តំណឹងនឹងរងចាំទទួលយកសព្វ ដើម្បីមកធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណីខ្មែរផងដែរ។

សូមជំរាបថា ជនសង្ស័យនឹងជនរងគ្រោះ បានទៅធ្វើការជាកម្មករកាប់អំពៅ ដោយប្រើប័ណ្ណបរិផាត់ឆ្លងដែន ចូលតាមច្រក អន្តរជាតិ ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់តំបង។ អ្វីដែលហួសចិត្តនោះគឺ បរិផាត់ មានឈ្មោះផ្សេង មនុស្សមានឈ្មោះ ផ្សឹង ដូចឆ្នោះផងដែរ សមត្ថកិច្ចថៃ មានការពិបាកក្នុងការ ទ្រួតពិនិត្យចំពោះជនរងគ្រោះ នឹងជនដៃដលផងដែរ ទើបសមត្ថកិច្ចថៃ ធ្វើការយ៉ាងយកចិត្តទុកដាក់លើ នាក់កាន់នឹងប្រើប្រាស បរិផាត នេះផងដែរ តើហេតុអ្វីបានជាមានឈ្មោះ នឹងស្រុកកំណើត មិនត្រឹមត្រូវបែបនេះ។

ហើយក៍សូមឲ្យអជ្ញាធរខ្មែរ មេត្តាជួយទ្រួតពិនិត្យ មុននឹងជួយផ្ដល់ឯកសារ នឹងប័ណ្ណឆ្លងដែន ជូនដល់កម្មករខ្មែរ មុននឹងចូលទៅធ្វើការនៅស្រុកថៃ នោះកុំឲ្យមានការពិបាកនៅពេលដែរមានបញ្ហា អ្វីកើតឡើង ធ្វើឲ្យសមត្ថកិច្ចពិបាកស្រាវជ្រាវ នឹងតាមរក ស្រុកកំណើត របស់កម្មករ ឬជនរងគ្រោះដូចនេះផងដែរ។

សូមឲ្យលោកអភិបាលខេត្ត នឹងមន្ត្រី ថ្នាក់លើមេត្តា ជួយពិនិត្យមើល លើជនខិលខូចមួយចំនួនដែលហ៊ាន បន្លំ ឯកសារ ផ្សេងៗក្នុងការបំពេញឯកសារជូនដល់កម្មករ ខ្មែរដែលចូលទៅធ្វើការស្រុកថៃនោះ ជាពិសេស កម្មករ កាប់អំពៅ នៅខេត្តស្រះកែវ ផងដែរ នោះមានកម្មករខ្មែរជាច្រើនផងដែរ ដែលមានឯកសារខុសផ្លែកៗ។ សូមឲ្យថ្នាក់លើមេត្តា ចាត់ការនឹងតាមដានលើជនខិលខូចដែលហ៊ាន បន្លំចេញធ្វើឯក សារមិនត្រឹមត្រូវដល់កម្មករខ្មែរ ដែលទៅធ្វើការនៅស្រុកថៃនោះ ៕





