សូមប្រុងប្រយ័ត្ន បងៗកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី៣១ ខែធ្នូ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ខេត្តចំនួន៦ នឹងចុះត្រជាក់រហូតដល់១៧អង្សាសេ
-

ភ្នំពេញៈ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹង ស្ដីពីការចុះត្រជាក់លើកទី១ ប្រចាំឆ្នាំ២០១៨-២០១៩ ដែលនឹងចុះត្រជាក់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

ក្នុងនោះខេត្តដែលចុះត្រជាក់រហូតដល់១៧-១៩អង្សាសេនោះ គឺខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយឡែកបណ្ដារាជធានី-ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨អង្សាសេ។

សូមប្រុងប្រយ័ត្ន ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសដែលចុះត្រជាក់នេះ ៕