លួចម៉ូតូបានសម្រេចហើយ តែជិះមិនបាន ព្រោះច្រើនពេក ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ
-

កំពង់ធំៈ កាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចត្រពាំងម្សាំងខាងលិច ភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បុរសម្នាក់ មានឈ្មោះ គីម ធី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចចាប់វ៉ៃឃ្នោះ។

 

ក្រោយពីបានលួចម៉ូតូ របស់បុរសមានឈ្មោះ គាក តាន់ និងឈ្មោះ យុត គឿន ដែលចតចោលមិនបានដក់សោរចេញ ទី១.ម៉ាកហុងដា c125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-9651 ជារបស់ឈ្មោះ គាក តាន់ និងមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ អាល់ហ្វា ស៊េរី ឆ្នាំ២០០៦ ពណ៌ក្រហម គ្មានស្លាកលេខ ជារបស់ឈ្មោះ យុត គឿន។

ក្រោយឃាតខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកអធិរដ្ឋាននគរបាលស្រុក ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ចាត់ការតាមច្បាប់ ៕