ក្រុមហ៊ុន OPPO បានបន្ថែមជម្រើសពណ៌ថ្មីបែប Edition សម្រាប់ទូរសព្ទម៉ូឌែល R17 និង R17 Pro ជាផ្លូវការ សម្រាប់ការអបអរសម្រាប់ឆ្នាំថ្មី ២០១៩ដែលទើបតែចូលមកដល់ថ្មីៗនេះ។ ស្មាតហ្វូននេះ មានជម្រើសពណ៌ថ្មី ២ ពណ៌ រួមមានស្ទ្រីមពណ៌ខៀវ, ណេអុងពណ៌ស្វាយ។ ចំពោះផ្នែកតួខ្លួន មានស្រោបដោយពណ៌ខៀវ ពណ៍ស្វាយ ចំណែកវ័ន្ធព័ទ្ធកាមេរ៉ា, ស្មាតហ្វូន OPPO នេះនិងចេញលក់ក្នុងឆ្នាំ ២០១៩។
សម្រាប់ទូរសព្ទម៉ូឌែល R17 Pro គឺមានជម្រើស 2 ពណ៌រួចមកហើយ ក្នុងអំឡុងពេលប្រកាសចេញ ជាផ្លូវការ រួមមាន ពណ៌ Radiant Mist និងពណ៌ Emerald Green ចំណែកជម្រើស New Year Edition វាជាពណ៌ទី៣ ដែលក្រុមហ៊ុន OPPO បានបញ្ចេញមក សម្រាឆ្នាំថ្មីនេះ។
ដើមឆ្នាំ២០១៩ នេះ ក្រុមហ៊ុន OPPO បានធ្វើការបញ្ចេញជម្រើសពណ៌ថ្មី ជាប្រភេទ Edition ថ្មីមកមួយទៀត ដែលមានឈ្មោះហៅជាផ្លូវការថា R17 Pro King of Glory Edition។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយនឹងពណ៌បៃតង ស្រដៀងនឹងពណ៌ Emerald Green ដែរ ប៉ុន្តែនៅផ្នែកខាងក្រោយ យើងឃើញមានការបន្ថែមរូបតំណាងហ្គេម King of Glory និងមានខ្សែឆ្នូត នៅផ្នែកលើក្រោម ជាម៉ូតដូចនៅក្នុងហ្គេម មួយនេះ ផងដែរ។ នៅលើផ្នែកអេក្រង់ គឺមានបន្ថែមជាមួយនឹង Theme រូបតំណាងក្នុងហ្គេម King of Glory ដោយវានឹងបង្ហាញ នៅពេលប៉ះអេក្រង់ ដែលមើលទៅកាន់តែទាក់ទាញ។
OPPO R17 Pro King of Glory Edition នេះ នៅតែរក្សាទំហំអេក្រង់ ៦.៤ អ៊ីញ ប្រភេទ AMOLED, បំពាក់ស៊ែនស័រស្កេនម្រាមដៃបង្កប់ក្នុងអេក្រង់, កាមេរ៉ាមុខទំហំទំហំ២៥ មេហ្គាភិចសែល មានកម្រិត Aperture f/២.០ ចំណែកកាមេរ៉ាក្រោយមាន៣ គ្រាប់ ដោយកាមេរ៉ាគ្រាប់ទី១ ទំហំ១២ មេហ្គាភិចសែល ជាមួយកម្រិត Aperture f/១.៥ - ២.៤ ឯកាមេរ៉ាទី២ មានទំហំ២០ មេហ្គាភិចសែល ជាមួយកម្រិត Aperture f/២.៦ ហើយកាមេរ៉ាមួយគ្រាប់ចុងក្រោយ ជាប្រភេទ 3D TOF (Depth Sensor) ដែលវាមិនមានអ្វីខុសពី R17 Pro ធម្មតាដែរ រូមជាមួយនឹងលក្ខណៈសម្បត្តិខាងក្នុងផ្សេងទៀត។ ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Snapdragon៧១០ អមដោយទំហំរ៉េម 8GB ជាមួយអង្គផ្ទុក 128GB (មិនមានជម្រើសរ៉េម 6GB ឡើយ)។
គួរពញ្ជាក់ផងដែរថា ស្មាតហ្វូន R17 Pro King of Glory Edition ត្រូវបានដាក់ជា Pre-order ហើយ ម្លៃជាង៦៣០ ដុល្លារ ដោយតម្លៃនេះ គឺប្រហាក់ប្រហែលជាមួយជាម្រើសពណ៌ធម្មតា មានរ៉េម និងអង្គផ្ទុកដូចគ្នានេះដែរ។ យ៉ាងណា ប្រសិនបើអ្នកចង់ប្តូរអារម្មណ៍ ជាមួយនឹងការប្រើប្រាស់ទូរសព្ទ OPPO R17 ជម្រើស្ទាយម៉ូតថ្មី អ្នកអាចជ្រើសរើស R17 Pro King of Glory Edition នេះបាន ព្រោះការចនារបស់វា ពិតជាស្រស់ស្អាតប្លែកជាងគេដែលគួរឲ្យទាក់ទាញពីប្រិយមិត្តទាំងអស់គ្នាដែលនិយមគាំទ្រស្មាតហ្វូនមួយនេះ៕
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: GSM Arena