មក​ដល់​ស្តុក​ថ្មី​ទៀតហើយ Galaxy Note 9 សមត្ថភាព​ខ្ពស់ ជាមួយការ​បង់​រំលោះ ដោយ​គ្មាន​ការ​ប្រាក់ ហើយ​បាន​ប្រូម៉ូ​សិន​ពិសេស​ទៀត កាន់តែអស្ចារ្យជាងមុន
-


ប្រិយមិត្តដឹងរួចហើយនូវក្រុមហ៊ុន សាមសុង ដែលជាក្រុមហ៊ុនល្បីឈ្មោះអស់រយះពេល៧ឆ្នាំមកហើយ បន្ទាប់ពីលេចចេញរូបរាងស្មាតហ្វូន ដ៏ស្រស់ស្អាតនិង បច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ ឥឡូវនេះក្រុមហ៊ុនបានចេញស្មាតហ្វូន Samsung Galaxy Note9 ដែលជាទូរស័ព្វស្មាតហ្វូន ក្នុងក្ដីស្រមៃដែល គ្រប់គ្នាទន្ទឹងរង់ចាំ ឥឡូវនេះបានមកដល់ ទីផ្សារកម្ពុជាហើយជាមួយនឹង កម្មវិធីពិសេសដែល ផ្តល់ជូនដល់អ្នកគាំទ្រចាប់ពីជិតបំណាច់ឆ្នាំ២០១៨នេះ សម្រាប់ការបង់រំលស់ទូរសព្ទ័ Note9 ដោយគ្មានការប្រាក់(០%) រយៈពេល 6 ខែដោយអតិថិជនគ្រាន់តែ បង់មុនត្រឹមតែ 30% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ។

អតិថិជនក៏អាចបង់រំលស់/ជាវពណ៌ណាមួយ ក៏បាននិងមានការថែម ជូននូវកាសSamsung U-Flex មួយដ៏ទាន់សម័យ រួមជាមួយកញ្ចប់smart កាន់តែពិសេសដែរប្រើប្រាស់ដោយ ឥតគិតថ្លៃ សម្រាប់រយៈពេល៥២ សប្តាហ៏។ សម្រាប់ការថែមជូននេះ ចាប់ពីថ្ងៃទី២៥សីហារហូតអស់ពីស្តុក។ Galaxy Note9 ត្រូវបានចាត់ទុកថា ជាកំពូលស្មាតហ្វូនដ៏ទំនើប បំផុតប្រចាំឆ្នាំ២០១៨ ដោយសារម៉ាស៊ីនមាន សមត្ថភាពខ្ពស់បំផុត ថ្មកាន់បានយូរ និងមុខងារកាន់តែ ឆ្លាតវៃថ្មីៗបន្ថែមទៀត។

Note9 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ចុងក្រោយនៃកាមេរ៉ាភ្លោះ ដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យក រូបភាពកាន់តែច្បាស់ និងស្អាតជាងមុនទោះ ស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ អមមកជាមួយនឹងIOS ( F1.5/F2.4)។ បន្ថែមលើនេះទៀត មុខងាររបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ, កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹង ធ្វើឲ្យការថតរូបរបស់បានកាន់តែ ល្អឥតទាស់។ក្នុងនោះផងដែរលោកអ្នក ក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដង selfie ឡើយ។

ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបមួយនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6GB/មេមូរី 128 GB ថែមទាំងអាច បន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។ ក្នុងខែកញ្ញាខាងមុខនេះផងដែរ ក្រុមហ៊ុនសាមសុងនឹងចេញ លក់នូវ Galaxy Note9 ដែលមាន RAM ទំហំ 8GB/មេមូរី 512GB។

អ្វីដែលអស្ចារ្យលើសពីនេះ ទៅទៀតគឺប៊ិច S-Pen ជាចំណុចដែលធ្វើឲ្យ Galaxy Note9 គ្មានគូប្រដូច និងជាលើកទី១ មិនធ្លាប់មាន ដែល ប៊ិច S-Pen បញ្ចេញអានុភាពបច្ចេកវិទ្យា Bluetooth និងដើរតួជាតេឡេបញ្ជា ដ៏តូចច្រឡឹងដែលមាន ភាពឆ្លាតវៃបំផុត។ តាមរយៈ S-Pen អ្នកអាចថតរូបភាព, ចុចបញ្ជា slide, បិទបើកវីដេអូ YouTube និងកម្មវិធីជាច្រើនទៀត។ លើសពីនេះទៀត S-Pen អាចបញ្ចូលថ្មទូរស័ព្ទបានផងដែរ នៅពេលទូរស័ព្ទនេះអស់ថ្ម ដោយអ្នកគ្រាន់តែស៊កប៊ិច នេះចូលទូរស័ព្ទត្រឹម ៤០វិនាទី ទូរស័ព្ទរបស់អ្នកនឹងមានភ្លើង អាចប្រើបាន ៣០នាទីបន្តទៀត។ លោកអ្នកក៏អាចគូស, រចនា, បញ្ចេញគំនិតអ្វីនៅលើអេក្រង់ Galaxy Note9 ជាមួយ S-Pen បានដោយរលូន និងរស់រវើកគ្រប់ពេលដែលអ្នកត្រូវការ។

គួរបញ្ជាក់ថា ស្មាតហ្វូននេះជាចំណុចដ៏អស្ចារ្យទាំងនេះហើយ ធ្វើឲ្យកំពូលស្មាតហ្វូន លំដាប់នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​សន្ធឹកសន្ធាប់ ដែលធ្វើឲ្យការកុម្មង់ទុកមុន អស់ស្តុកមុនពេលកំណត់។ ក្រុមហ៊ុនសាមសុង​យើងសង្ឃឹមថា​បងប្អូន​ប្រិយមិត្ត​ទាំងអស់​និយមបន្តគាំទ្រជាពិសេសជឿទៅលើគុណភាពនៃការប្រើរបស់ក្រុមហ៊ុនសាមសុង ប្រិយមិត្តអាចរក​ទិញ​និង​បង់​រំលោះ​បានគ្រប់ហាងលក់ទូរស័ព្ទក្នុងប្រទេសកម្ពុជា៕

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: samsung Cambodia