កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ កន្លងមក មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដែលស្ថិតនៅខណ្ឌ ធូឌឹក ក្រុងហូជីមិញ ដោយបុរសម្នាក់ មានឈ្មោះ An Huy អាយុ៣០ឆ្នាំ ក្រោយពេលបញ្ចប់ការងារជាអ្នកដឹកទំនិញ ពួកគេបាននាំគ្នាផឹកស៊ីដល់យប់ជ្រៅ។ នៅពេលជិះម៉ូតូត្រឡប់ទៅផ្ទះដល់ទំនប់មួយ ព្រោះតែស្រវឹងធ្លាក់ភ្នែក បានបញ្ជារម៉ូតូរអិលធ្លាក់ចុះមាត់ទំនប់។ នៅពីមុខសាក្សីជាច្រើននាក់ តែពុំដឹងថា បុរសនេះបានហែលទឹក…ទៅដល់ផ្ទះបាត់តាំងពីពេលណានោះទេ ព្រោះនៅបានបន្សល់ទុកម៉ូតូ១គ្រឿង នៅលើច្រាំងទន្លេ ។

រហូតទល់ព្រឹក ឃើញម៉ូតូនៅជាប់ច្រាំងទន្លេ គេក៏ផ្អើលរាយការណ៍ប្រាប់ប៉ូលីសៗ ក៏កេណ្ឌមនុស្សរាប់សិបនាក់ មករាវរកសាកសព។ ដល់ពេលស្វាងស្រា ព្រឹកឡើងបុរសខាងលើក៏ប្រញាប់ទៅរកម៉ូតូ ស្រាប់តែឃើញគេកំពុងផ្អើលរកសាកសពរបស់ខ្លួន ក៏តក់ស្លុតប្រញាប់ទៅកាន់ប៉ុស្តិ៍ប៉ូលីស។

នគរបាលសង្កាត់ពិតជាស្រឡាំងកាំងស្ទើរសើចស្ទើរយំតែម្តង ព្រោះហួសចិត្តពេក ។ ប៉ុន្តែ យ៉ាងណា បុរសរូបនេះត្រូវបានរងការពិន័យពីបទបើបបរយានយន្តក្នុងស្ថានភាពស្រវឹង ហើយត្រូវចេញសោហ៊ុយដល់អ្នកប្រឹងរាវរកសាកសពមួយព្រឹកថែមទៀតផង ។ នេះឲ្យដឹង ហើយត្រូវចងចាំពីរឿងទឹក…ប្តូរនិស្ស័យ!! ៕
