សមមុខហើយចឹង... លួចកាច់.ក ម៉ូតូបានសំរេចហើយ តែរត់មិនរួច ក្នុងស្រុកព្រៃនប់
-

ខេត្តព្រះសិហនុៈ កាលពីវេលាម៉ោងជាង០៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យម្នាក់ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ រាជធានីភ្នំពេញ។ 

ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោរម៉ូតូ១គ្រឿង ម៉ាក ហុងដាវ៉េវ ពណ៍ស គ្មានផ្លាកលេខ របស់ឈ្មោះ រស់ ធា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកនៅមុខតូបលក់បបរ។ ក្រោយហេតុការណ៍នេះ នគរបាលបានតាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យកមកសាងសំណុំរឿងតាមនិតិវិធី ៕