បច្ចេកវិទ្យា៖ ក្រុមហ៊ុន HMD Global ជាក្រុមហ៊ុនដែលបានផលិតចេញនូវស្មាតហ្វូនគ្រប់ម៉ូត និងគ្រប់ស៊េរីដែលធុនក្នុងការប្រើប្រាស់ជាពិសេសគុណភាពថ្ម ពិតជាមិនធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ខកបំណងឡើយ ជាមួយនិងសមត្ថភាព គុណភាព របស់ស្មាតហ្វូនដែលបានដឹកនាំដោយក្រុមហ៊ុន HMD Global ។ ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ធ្វើឲ្យមានការទាក់ទាញនិងនិយមប្រើប្រាស់ពីបណ្តាប្រិយមិត្តជាច្រើនជុំវិញពិភពលោក។ សម្រាប់ចុងឆ្នាំ២០១៨ នេះក្រុមហ៊ុនបានចេញលក់រួចមកហើយនូវស្មាតហ្វូន Nokia 3.1 Plus ដែលមានតម្លៃ១៧៩ ដុល្លារ ចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើង ហើយថែមជូនបំពង់ទឹកក្តៅយ៉ាងស្រស់ស្អាត ពេលនេះស្មាតហ្វូនឈ្មោះចាស់វត្តមានថ្មី បានប្រូម៉ូសិនលក់សម្រាប់បុណ្យចូលឆ្នាំចិនម្តងទៀត ដែលនិងមកដល់ក្នុងពេលឆាប់នេះហើយ។ ក្រុមហ៊ុន HMD Global បានដាក់ឈ្មោះប្លែកថ្មីសម្រាប់ឳកាសបុណ្យចូលឆ្នាំចិនឫ ហៅថា ហុងស៊ុយស្មាតហ្វូន ឆ្នាំ ២០១៩។
យោងតាមក្រុមហ៊ុន HMD Global បានឲ្យដឹងថា Nokia 3.1 Plus ដែលហៅថាស្មាតហ្វូនចាស់វត្តមានថ្មី សម្រាប់ឆ្នាំ២០១៩ នេះបានចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃដូចមុនត្រឹមតែ១៧៩ ដុល្លារ អ្វីដែលពិសេសនោះក្រុមហ៊ុនបានថែមជូនបំពង់ទឹកក្តៅមួយយ៉ាងស្រស់ស្អាតថែមទៀតផង ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
Nokia 3.1 Plus មានតួខ្លួនប្រវែង 156.9mm កម្រាស់ 8.2mm និងទម្ងន់ 180g អមជាមួយនឹងការ ការពារកញ្ចក់មុខក្រោយ ប្រភេទ 2.5D និងមានតួខ្លួន ជាលោហៈធាតុ ចំនែកអេក្រង់លាតទំហំ 6 អ៊ីញ ពុំមានក្បាលឆកដូចសិស្សច្បងជំនាន់មុនឡើយ ស្មាតហ្វូននេះមាន អេក្រង់ IPS LCD អាចបង្ហាញរូបភាព ក្នុងកម្រិត HD+ កម្រិត 720 x 1440 ភិចសែលមានដង់ស៊ីតេ 268ppi និងមានកម្រិត Aspect Ratio 18:9 ហើយមានលក្ខណះខុសប្លែកជាង ស្មាតហ្វូនមុនៗបន្តិច។ ស្មាតហ្វូនNokia 3.1 Plus នេះ បានប្រើប្រាស់បន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core ហើយមាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន Ram 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB តែមិនជាអ្វីទេ Nokia 3.1 Plus នេះអាចបន្ថែមមេម៉ូរី ខាងក្រៅបានធំជាងនេះទៅដល់ 400GB។
បើនិយាយខាងផ្នែកកាមេរ៉ាវិញ ខាងមុខមានទំហំ 8 មេហ្គាភិចសែល កម្រិត Aperture f/2.2 ដែលអាចថតរូបដ៏ស្រស់ស្អាតបែប Wide Angle និងធ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាជំនួយទំហំ 5 មេហ្គាភិចសែល កម្រិត Aperture f2.2 ជួយដល់ការ ថតរូបបែប Portrait និងអាចកាត់រូបភាព ពោរពេញទៅដោយភាពស្រស់ស្អាត និងសមត្ថភាព ថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ។
ស្មាតហ្វូន Nokia 3.1 Plusនេះ មានការ ស្កេនក្រយ៉ៅដៃ នៅខាងក្រោយផងដែរ ហើយស្ថិតក្រោមកាមេរ៉ា ដំណើរការដោយប្រព័ន្ទ Android 8.1 Oreo ចេញពីប្រអប់ស្រាប់ តែមិនបានប្រើប្រាស់ UI របស់ Nokia នោះទេ ផ្ទុយទៅវិញវារត់ដោយ Android One ដែលធានាបាននូវ ល្បឿនមានស្ថេរភាព ទទួលបានកំណែ Update បានយ៉ាងឆាប់រហ័ស សុវត្ថិភាព និងមិនមានភាពសាំនោះទេ។ ស្មាតហ្វូនNokia 3.1 Plusនេះ អាចប្រើប្រាស់បានស៊ីម២ សាកថ្មតាមរុន្ធ Micro USB មានថាមពលថ្មទៅដល់ 3,500 mAh ដែលនឹងផ្តល់អោយលោកអ្នកអាចជឿជាក់នៅក្នុងការប្រើប្រាស់ និងអាចលេងហ្គេម ហើយនិងអាចលេងបណ្តាញសង្គមបានកាន់តែយូរជាងមុន ស្មាតហ្វូន Nokia 3.1 Plusនេះមានជម្រើស២ ពណ៌គឺ ខៀវ និង ស។
សរុបសេចក្តីមក Nokia 3.1 Plusនេះពិតជាធានានូវ គុណភាពក្នុងការប្រើជាពិសេសថ្មកាន់បាន២ថ្ងៃ ហើយថែមជូនបំពង់ទឹកក្តៅយ៉ាងស្រស់ស្អាតថែមទៀតផង ក្នុងការអបអរបុណ្យចូលឆ្នាំចិនប្រពៃណីជាតិចិន រួសរាន់ឡើងកុំឲ្យឳកាសដ៍ពិសេសនេះកន្លងផុតឲ្យសោះ។ ក្រុមហ៊ុន HMD Global យើងខ្ញុំជឿជាក់ថាប្រិយមិត្តដែលនិយមគាំទ្រ បច្ចេកវិទ្យារបស់ Nokia សូមមេត្តាគាំទ្របន្តទៀត និងបន្តការប្រើប្រាស់ឲ្យបានច្រើនជាងនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្តបទ៖ ផានិត