ពិតជាគំរូល្អណាស់! ក្មេងៗសិស្សសាលានៅសហរដ្ឋអាមេរិច មានបេះដូងនិងក្តីស្រលាញ់ចំពោះបរិស្ថាន បាននាំគ្នាចូលរួមការងារសង្គម រើសសំរាមនៅពេលទំនេរពីការសិក្សា
-

សហរដ្ឋអាមេរិក៖ តាមរបាយការណ៍ពីសារព័ត៏ Daily Mail បានឲ្យដឹងថាថាក្មេងៗដែលរៀននៅសាលាឯកជនមួយកន្លែងនៅសហរដ្ឋអាមេរិចបានចូលរូមការងារសង្គមរើសសំរាម ជាមួយនិងលោកគ្រូអ្នកគ្រូរួមទាំងក្រសួងបរិស្ថានមួយចំនួនទៀតនៅតំបន់បរិស្ថានស្អាត។ ក្មេងៗដែលរៀននៅសាលាក្នុងសហរដ្ឋអាមេរិចទាំងអស់បានចូលរួមការងារសង្គមនិងចេះស្រលាញ់បរិស្ថាន ហើយបាននាំគ្នាប្រមូលសំរាមដោយភាពញញឹមនិងសប្បាយរីករាយក្នុងនាមជាកុមារសំអាតបរិស្ថាន។

សកម្មភាពដែលក្មេងៗសិស្សសាលាបានចូលរួមសំអាតបរិស្ថានទាំងអស់នេះគឺមកពីការបណ្តុះបណ្តាលពីលោកគ្រូនិងអ្នកគ្រូបានអប់រំពីផលប្រយោជន៍នៃបរិស្ថាន ។ ម្យ៉ាងវិញទៀតក្មេងៗទាំងអស់នេះមានបេះដូងនិងទឹកចិត្តចេះជួយសមអាតបរិស្ថានិងស្រលាញ់បរិស្ថាន។ ខាងក្រសួងបរិស្ថានបានសរសើរដល់ការចូលរួមរបស់ក្មេងដែលស្រលាញ់បិស្ថាននិងបានចូលរួមដោយក្តីរីករាយជាទីបំផុត៕



អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Daily Mail