រថយន្ដខ្នាត់យក្យ ចំនួន២គ្រឿង ប្រលះគ្នាទាំងកណ្ដាលថ្ងៃត្រង់ ផ្អើលអ្នកដំណើរភ្នែកសព្រៀត
-

កំពង់ធំៈ កាលពីវេលាម៉ោង២ៈ២០នាទី រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត២គ្រឿងបុកគ្នា រួចរេចង្កូតទៅបុកបង្កោលភ្លើង។

បើតាមសាក្សីបានអោយដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿងនេះ បានបើកបរស្របទិសគ្នា​ពីជើងទៅត្បូងលើផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តដឹកដីបទឆ្វេង ខ្វះការប្រុងប្រយត្ន ហើយរថយន្តទេសចរដឹកអ្នកដំណើរ បើកបរពីក្រោយជាន់ហ្រ្វាងមិនទាន់ ទៅបុកគូទរថយន្តដឹកដី គេចជ្រុលទៅបុកបង្គោលភ្លើង បណ្តាលខូចខាតក្បាលរថយន្តទាំងស្រុង តែសំណាងល្អមិនក្រឡាប់ គ្រាន់តែរបួសបន្តិចបន្តួច ហើយអ្នកបើបររថយន្តទាំង២ ចុះគេចខ្លួនបាត់ស្រម៉ោល។

សមត្ថកិច្ចបានអោយដឹងថា រថយន្តទេសចរដឹកអ្នកដំណើម៉ាក ហ៊ីហិនដាយ ពសក់ ស្លាកលេខភ្នំពេញ ៩៨៩២ និងរថយន្តដឹកដីពាកស្កាកលេខភ្នំពេញ ០៤ ០៣ ក្រោតពេលកើតហេតុអ្នកដំណើរ បានជញ្ជូនអីវ៉ាន់ទៅជីះរថយន្តផ្សេងទៀត ​ធ្វើដំណើរទៅភ្នំពេញ ទើបសមត្ថកិច្ចចុះអន្តរាគមន៍វាស់វែងតាមក្រោយ​ និងប្រមូលយកវត្ថុតាងទៅរក្សាទុក នៅអធីការស្រុកបារាយណ៍រងចាំធ្វើការដោះស្រាយតាមក្រោយ ៕