សម្រាប់ទិវាបុណ្យនៃសេចក្តីស្រលាញ់១៤កុម្ភះនេះ ស្មាតហ្វូន Nokia ទាំង៤ម៉ូដែល បានប្រកាសផ្តល់ការប្រូម៉ូសិន កាដូពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជន ទូទាំងប្រទេស ហើយនិងបន្តការប្រូម៉ូសិនរហូតដល់ចុងខែកុម្ភះ ដោយក្តីរីករាយជាទីបំផុត
-

បច្ចេកវិទ្យា៖ សម្រាប់ទិវាបុណ្យនៃសេចក្តីស្រលាញ់១៤ កុម្ភះ ហើយក៍ជាឳកាសដែលប្រជាជនទូទាំងប្រទេសបានផ្តល់នូវក្តីស្រលាញ់សម្រាប់គ្នាទៅវិញទៅមក ជាពិសេសម្រាប់ក្រុមគ្រួសារ និងអ្នកជាទីស្រលាញ់របស់អ្នក ដែលចង់ទិញកាដូជូនពួកគាត់ក្នុងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ ព្រោះមួយឆ្នាំមានតែម្តងទេ។ ទន្ទឹមនិងនេះ ក្រុមហ៊ុន Nokia បានធ្វើប្រូម៉ូសិនយ៉ាងពិសេស ជូនដល់អតិថិជនគ្រប់ៗគ្នាដែលមានបំណងចង់ទិញស្មានហ្វូនដែលជាកាដូជូនក្រុមគ្រួសារ និងអ្នកពិសេសរបស់ខ្លួន ដែលការប្រូម៉ូសិននេះនេះ បានធ្វើឡើងសម្រាប់ស្មាតហ្វូនទាំង៤ ម៉ូដែលដែលធានាបាននូវគុណភាព ក្នុងការប្រើ និងភាពជឿទុកចិត្តពីបណ្តាប្រិយមិត្តទូទាំងប្រទេស។ ស្មាតហ្វូនទាំង៤ ម៉ូដែលនេះរួមមានដូចជា ស្មាតហ្វូន Nokia 6.1 Plus , Nokia 5.1 Plus, Nokia 3.1 Plus, និង ស្មាតហ្វូន Nokia 2.1។

ក្រុមហ៊ុន HMD Global បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រូម៉ូសិនពិសេសនេះ នឹងធ្វើឡើងចាប់ពីទិវាបុណ្យនៃក្តីស្រលាញ់នេះរហូតដល់បំណាច់ខែកុម្ភះនេះ ហើយនេះជាដំណឹងល្អជូនដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទូទាំងប្រទេស។ ចំពោះ ស្មាតហ្វូន Nokia 6.1 Plus ដែលត្រូវបានគេស្គាល់ថា ជាស្មាតហ្វូនជំនាន់ថ្មីរបស់ ក្រុមហ៊ុន Nokia គុណភាពល្អឥតខ្ចោះ ដែលមានការពេញនិយមគាំទ្រយ៉ាងច្រើនកុះករពីប្រិយមិត្តទូទាំងសកលលោក ស្មាតហ្វូន Nokia 6.1 Plus នេះក្រុមហ៊ុនប្រកាសលក់ក្នុងតម្លៃត្រឹមតែ ២៦៩ ដុល្លារប៉ុណ្ណោះ ហើយមានការបន្ថែមជូនការបូបស្ពាយ Nokia ដ៏ស្រស់ស្មាតរួមជាមួយនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង ក្នុងទិវាអបអរបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភះនេះ។

ស្មាតហ្វូន Nokia 5.1 Plus វិញមានតម្លៃសមរម្យត្រឹមតែ ២១៩ ដុល្លារ រួមនឹងការថែមជូនកាបូបវ៉ាត់ជាប់ចង្កេះដ៏ស្រស់មួយថែមទៀតផង។

ស្មាតហ្វូន Nokia 3.1 Plus វិញ ក្រុមហ៊ុននិងធ្វើការបន្ថែមជូនបំពង់ទឹកក្តៅមួយយ៉ាងស្រស់ស្អាតជូនដល់អតិថិជនទំាងអស់ដែលបានជាវផលិតផលរបស់ក្រុមហ៊ុន Nokia ក្នុងឳកាសទិវានៃក្តីស្រលាញ់ (Valentine's day) ស្មាតហ្វូន Nokia 3.1 Plusនេះ តម្លៃ ១៧៩ ដុល្លារ រួសរាន់ឡើងប្រិយមិត្ត និងអតិថិជនទាំងអស់ កុំឲ្យពេលវេលាដ៍ល្អនេះកន្លងផុតទៅឲ្យសោះ។

ស្មាតហ្វូន Nokia 2.1 វិញ ក្រុមហ៊ុននិងធ្វើការបន្ថែមជូនប្រម៉ូសិនពិសេស គឺបន្ទះការពារអេក្រង់ នឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំថែមទៀតផង តម្លៃសមរម្យត្រឹមតែ ១១៥ ដុល្លារ រួសរាន់ឡើង។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំង៤ ម៉ូដែលនេះពិតជាផ្តល់នូវភាពជឿជាក់ និងគុណភាពនៃការប្រើ ហើយជាកាដូដ៍ពិសេសសម្រាប់អតិថិជន Nokia ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋក្នុងការទិញកាដូជូនក្រុមគ្រួសារ និងមនុស្សពិសេសរបស់អ្នក នៃទិវាបុណ្យក្តីស្រលាញ់។ ក្រុមហ៊ុន HMD Global យើងជឿជាក់ថាស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ពិតជាមិនធ្វើឲ្យអតិថិជនទាំងអស់ខកបំណងឡើយ ជាមួយនិង សមត្ថភាព គុណភាពដ៍អស្ចារ្យ ពីក្រុមហ៊ុន Nokia ។ ក្រុមហ៊ុន HMD Global សង្ឃឹមថា ប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រ ផលិតផលក្រុមហ៊ុន Nokia និងបន្តក្នុងការគាំទ្រ និងប្រើប្រាស់ឲ្យបានច្រើនជាងនេះថែមទៀត៕

សម្រាប់ព័ត៏មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 012 87 97 07

3:05 PM