ខ្លាំងប៉ះខ្លាំង ! ដោយសារសង្គ្រាមពាណិជ្ជកម្ម ប៉ុស្តិ៍ទូរទស្សន៍ចិនបានឈប់ចាក់ផ្សាយរឿងរបស់អាមេរិក ហើយផ្សាយតែរឿងសង្គ្រាមសម័យមុន ដែលចិនឈ្នះអាមេរិកប៉ុណ្ណោះ
ស៊ីហៀង
- 653

ប្រទេសចិន ៖  China Central Television (CCTV) ដែលជាស្ថានីយ៍ទូរទស្សន៍ល្បីប្រចាំប្រទេសចិន បានបញ្ចាក់ប្រាប់ថា ពួកគេទាំងនោះត្រូវបានធ្វើការផ្លាសប្តូរនូវកាលវិភាគរបស់ខ្លួន ដោយពួកគេឈប់ធ្វើការចាក់បញ្ចាំងខ្សែភាគយន្តហូលីវូដទាំងអស់របស់ប្រទេសអាមេរិច ថែមទាំងបានធ្វើការបញ្ឃប់រាលខ្សែនូវការចាក់ផ្សាយ ភាគយន្តចិនទាំងអស់ដែលដែលមានឈុតឆាកថតនៅសហរដ្ឋអាមេរិក។

តែចិនបែរជាមកចាក់ផ្សាយរឿងទាក់ទិននឹងសង្គ្រាមរាប់ទសវត្សរ៍ ដែលទាហានចិនយកឈ្នះលើទាហានអាមេរិក ត្រូវបានធ្វើការចាក់ផ្សាយនៅលើស្ថាននីយ៍ទូរទស្សន៍ CCTV-6 ហើយមានខ្សែភាពយន្តសង្គ្រាមស្រដៀងគ្នានេះចំនួន ៣ ផ្សេងទៀតក៏នឹងត្រូវបញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CCTV-6 នៅក្នុងពេលខាងមុខនេះផងដែរ។
Loading...