ភ្នំពេញ៖ លោក អុិត សុធា បុរសឯកតំណាងឲ្យប្រទេសកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីពិភពលោក Mister United World 2019 និងជាប់ចំណាត់ថ្នាក់លេខ5 និង ទទួលបានពានប្រជាប្រិយ Popular Vote award ដែលបានមកពីការ Vote បោះឆ្នាតច្រើនជាងគេផងដែរ។ ដោយម្ចាស់មកុដបានទៅលើលោក Saurav Singh Rawat មកពីប្រទេសឥណ្ឌា ។

បុរសឯកតំណាងឲ្យប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាពជាខ្លាំងចំពោះរូបលោក ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺលោកបាននាំភាពស្រស់ស្អាត របស់ប្រទេសកម្ពុជា ជូនដល់ពិភពលោកស្គាល់កាន់តែច្បាស់ ចំពោះសមទ្ធិផលមួយនេះ។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជន កាន់តែក្តុកក្តួលជាងនេះទៅទៀតនោះ នៅថ្ងៃនេះលោកបានអញ្ជើញមកប្រទេសកម្ពុជាវិញហើយ ដោយលោកបានបង្ហោះសារថា "បានប្អូនពីនាក់មកទទួលខូចចិត្តបំផុតថ្ងៃហេីយហត់ណាស់អស់កំលាំង So sad cambodia kingdom of wonder."។

គ្រាន់តែបានឃើញសារនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ បង្ហោះសារលើកទឹកចិត្តលោកជាច្រើន ផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់បុរសសង្ហារូបនេះបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "??????❤️ជំរាបសួរពុកម៉ែបងប្អូននឹងជនទាតិខ្មែរទាំងមូលទាំងក្នុងនឹងក្រៅប្រទេសខ្ញុំបាទនឹងត្រឡប់ទៅប្រទេសជាមាតុភូមិយេីងវិញនៅថ្ងៃស្អែកចេញពីព្រលានយន្តហោះប្រទេសថៃវេលាម៉ោង 12:55នាទីល្ងាច នឹងចុះចត់នៅព្រលានយន្តហោះកម្ពុជានៅវេលាម៉ោង 2:15នាទីល្ងាច។

????❤️សំរាប់បងប្អូនដែលស្រលាញជាតិនឹងខ្ញុំបាទតំណាងអោយកម្ពុជាយេីងនឹងមានពេលវេលាបងប្អូនអាចទាក់ទងទៅលេខទូរសព្ទ៍ 093444123 នឹងប្អូនប្រុសខ្ញុំផ្ទាល់លេខ 095393033 នឹងអាវយឺតសូមមេត្តាទាក់ទងទៅពួកគាត់ណា។
????ដោយក្តីគោរពពីខ្ញុំបាទ អុិតសុធា ??❤️ Mr United world 2019"។
























មានវិដេអូ៖
ប្រភព៖ MNST