លោក​ John Sey ឌឺដង តារាមួយចំនួន ដែលមិនខ្វាយខ្វល់ អំពីរឿងប្រទេសជាតិ ស្ងាត់ច្រៀប រឿង Siam ប្រហែលជាប់ sponsor
សីហា
-

ប្រិយមិត្តទស្សនិកជនមួយចំនួនបានជ្រាបហើយថា បច្ចុប្បន្នភាពតាមព្រំដែន រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។

សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។

អ្វីដែលចាប់អារម្មណ៍នោះ លោក John Sey អ្នក Review ខាងផ្នែកបច្ចេកវិទ្យាដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជាចេញមកនិយាយថាអំពីរឿង ប្រទេសជាតិ ក្រោយតារាស្រុកខ្មែរមួយចំនួនហាក់បីដូចជាមិនអើរពើរឿងស្នេហាជាតិបន្តិចឡើយ ក្នុងនាមជាកូនខ្មែរ មិនចង់ឲ្យប្រទេសជិតខាងមើលងាយនោះទេ នេះជាសាររឿងគាត់បានបង្ហោះ៖ តារាស្រុកខ្មែរល្បីៗមួយចំនួន ស្ងាត់ច្រៀប រឿង Siam ! ប្រហែលជាប់ sponsor៕