បើអ្នកជាម្តាយក្មេងស្រីវិញ តើអ្នកមានអារម្មណ៍យ៉ាង នៅពេលដែលអ្នកដឹកដៃកូនស្រីអាយុ២ឆ្នាំ ឡើងតុលាការ ដើម្បីរកយុត្តិធម៏ជូនចំពោះកូនរបស់អ្នកនោះ?...
-

ក្នុងនាមជាម្តាយ ក្នុងមានជាឪពុក ពិតជាគុណណាស់សម្រាប់កូនៗ ដែលលោកបានចំណាយពេលនិងកំលាំងកាយចិត្ត ដើម្បីមើលថែទាំ ផ្តល់ចំនីហាអារឲ្យកូនៗ ដើម្បីឲ្យរស់នៅក្នុងពិភពលោកដ៏ធំធេងមួយនេះ។ តែហេតុអីក៏ជីវិតក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ២ឆ្នាំប៉ុណ្ណោះ ត្រូវមករងទុក្ខវេទនា ទាំងនាងមិនទាន់ទាំងចេះនិយាយស្តីអ្វីនៅឡើយនោះ។ ក្មេងស្រីម្នាក់នេះ ត្រូវរស់នៅទាំងទឹកភ្នែក រស់នៅទាំងភាពភ័យខ្លាច រាល់ពេលដែលនាងគេងម្តងៗ នាងតែងតែមមើរ ស្រម៉ៃឃើញពីការឈឺចាប់ ពេលដែលត្រូវអ្នកមានគុណ (ជីតា)ចាប់រំលោភ ។


ជាធម្មតាពេលដែលត្រូវឡើងតុលាការ សូម្បីតែមនុស្សធំក៏គាត់នៅតែមានភាពភ័យខ្លាច ចុះទម្រាំតែក្មេងស្រី ដែលមានអាយុទើបតែមានអាយុ២ឆ្នាំសោះ មិនដឹងថាក្មួយពិបាកយ៉ាងណាទៅ។ ចុះបើអ្នកជាម្តាយក្មេងស្រី បងក្មេងស្រី និងត្រូវជាសាច់ញាតិរបស់ក្មេងស្រីវិញ តើអ្នកមានអារម្មណ៍ណា? តើអ្នកឈឺចាប់យ៉ាងណា? ចុះទម្រាំតែគាត់ ជាក្មេងស្រីតូចល្អិតនោះ តើគាត់មានអារម្មណ៍យ៉ាងណា? 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ពីក្តីឈឺជាប់របស់នាងតូច ថា "មានគេសួរខ្ញុំថា បងហេតុអី មិនចះហត់ ? អ្នកណាថាខ្ញុំមិនហត់ ? ខ្ញុំហត់ណាស់ ហត់ទាំងកាយ ហត់ទាំងចិត្ត ហត់ឡេីងដេីរទៅមុខលែងចង់រួចហេីយ ? តែអ្វីៗត្រូវតែស៊ូរដេីម្បីយុត្តិធម៌ ? ក្មេងដែលមិនទាន់ចេះនិយាយផងត្រូវឡេីងតុលាការ ប្រឈមមុខ នឹង សំណួរ ការឡេីងតុលាការ ប្រឈមនឹងការឃេីញជនល្មេីស ដែលចូលខ្លួនទាំងខ្យែរៗ នាងភ័យញ័រ រហូតថ្ងៃនេះហេីយ នៅតែឈឺទៀត ២ថ្ងៃបន្ទាប់ពីរឡេីងតុលាការ នាងត្រូវជំងឺបាក់ស្បាតវាយលុក មិនទាន់ស្រាកស្រាន្តនៅឡេីយ ? តេីបងប្អូនយល់ចិត្តនាងល្អិតទេ ? ពេលនាងកេងនាងមមេីរស្រែកអោយជួយ នាងស្រែករកម្តាយនាង តែម្តាយចិត្តអាក្រក់ មិនមកមេីលកូនដែលរងគ្រោះនេះទេ ? ទោះតេទៅរកក៏មិនលេីកដែរ ?តេីចិត្តនាងជាម្តាយធ្វេីពីរអ្វីទៅ ?? កូននាងតូចណាស់ គ្នាមិនដឹងអ្វីទេ គ្នាដឹងតែរកម៉ែតែប៉ុណ្ណោះ ? ខ្ញុំតាមពិតហត់ចិត្ត ណាស់ នៅពីរមុខកូនៗតែងតែក្លាហានប្រឹងញញឹម តែពេលកូនៗកេងលក់ សំលឹងមុខគេម្នាក់ៗ មានអារម្មណ៏ក្តុកក្តួល ចង់តែស្រែកទេ ថាតេីអ្នកដែលចិត្តអាក្រក់ទាំងនោះយល់អារម្មណ៏ក្មេងៗនេះទេ ? អរគុណប្អូនដែលនៅក្បែរបង ធ្វេីឆ្កួត ធ្វេីជា អោយតែ អេណាបានញញឹម តែតាមពិតចិត្តប្អូនៗពោរពេញទៅដោយទឹកភ្នែករាប់ដំណក់ Tan Kimsour ប៉ែន ចំរ៉ុង"។


ប្រភព៖ Mam Somaly