បង​ក៏ជា​អ្នក​ក្រ​ដូច​ប្អូន​ដែរ​ ប៉ុន្ដែ​ចិត្ត​បងមិនក្រទេ! គ្រោះថ្នាក់គ្មានអ្នកណាមើលឃើញនោះទេ តែបងចង់ឲ្យប្អូនចងចាំ២ចំណុចសំរាប់ប្អូន! បើអ្នកផ្សេងវិញ ប្រាក់ខែប្អូនប៉ុណ្ណឹងក៏សងគេមិនគ្រប់ដែរ....
-

ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ តាមរយៈគណនេយ្យហ្វេសបុករបស់បងប្រុសម្នាក់ មានឈ្មោះ ស្អែក ស្លាប់ បានបង្ហោះសារខ្លីមួយ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉ក់មួយគ្រឿង បើកបរដោយយុវជនវ័យក្មេងម្នាក់ ខ្ទង់២០ឆ្នាំ បុករថយន្តម៉ាក Luxus LX330 ពេញទំហឹង បណ្តាលឲ្យកំពិតទ្វារ និងរលាត់ថ្នាំ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ម្ចាស់រថយន្តមិនបានចាប់ទោសអូសដំណើរយុវជនម៉ូតូសណ្តោងរ៉ឺម៉ក់នោះទេ ដោយបងប្រុសបានសរសេរខ្លីមួយថា៖ មិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​ចង់​បាន​ ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​បេីក​បររបស់ប្អូនទៅ ថ្ងៃ​មុខ​ទៀត​ ការ​គ្រោះ​ថ្នាក់​នេះ​ មិន​ប៉ះពាល់​ អាយុ​ជីវិត​ គ្មានរបួស​ដល់នរណា​ ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់​តែ​ឡាន​បង​ វាខូចខាត​ ប្អូន​ដឹង​ហើយ​ ទម្រាំ​​បាន​ ទូរស័ព្ទ​ល្អ​ ម៉ូតូ​ល្អ​ ឡាន​ មិន​ងាយ​ទេ​ ប្រហែលជា​តស៊ូ​ណាស់​ មិន​ថា​ប្អូន​ឬខ្ញុំទេ​ នូវ​ពេល​នរណា​ម្នាក់​ មក​បំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូចខាត​របស់ដែលយេីងស្រលាញ់​ ប្រាកដ​ជា​អន់​ចិត្ត​ ខឹង​ជា​ខ្លាំង​ និងទាមទារ​សំណង​ ជាក់​ស្ដែង​ពេល​នេះ​បេី​ ប្អូន​សងជាលុយដល់បងមែន​ ប៉ុន្តែ​ឡាន​បង​មិន​អាច​ដូច​ដេីមទេ​ ពេល​វេលា​ក៏ខាត​ទៀត​ ទូរសព្ទ​បេី​ធ្លាក់​បែក​ហេីយ​ ប្រាកដ​ជាធ្លាក់​ក្តី​ស្រលាញ់​ បេីប្អូន​យល់​អារម្មណ៍​មួយ​នេះ​ហេីយ​ សូម​កុំ​ឲ្យ​​កេីត​ឡេីងទៀត។

2ចំណុច​ ប្អូន​ត្រូវ​ចាំ​ 1-គ្រោះ​ថ្នាក់​ វា​កេីត​ងាយ​ណាស់​ គ្រាន់​តែ​យើង​ភ្លឹក​ឬភ្លេច​ស្មារតី​តែ​​ពីរវិនាទី ​ បី​វិនាទី​ បួន​វិនាទី​ ៥វិនាទីអាច​ ធ្វើ​ឲ្យ​យើងគ្រោះថ្នាក់ឬ​ស្លាប់​បាន​។ 2-អ្នកមាន​ឡានទាំងអស់ចិត្តមិនដូចគ្នាទេ​ ប្រយ័ត្ន​គេ​ទារ​សំណង​ លេី​សពីប្រាក់ខែរបស់ប្អូន​ (បង​ក៏ជា​ អ្នក​ក្រ​ដូច​ប្អូន​ដែរ​ ប៉ុន្ដែ​ចិត្ត​បងមិនក្រទេ) ៕