ជួយស៊ែរឲ្យម្ចាស់ម៉ូតូគាត់បានឃើញផង...ប្រទះឃើញម៉ូតូមួយគ្រឿងត្រូវ ជនមិនស្គាល់មុខ យកមកផ្លុងចោល នៅចំណុច...
ស៊ីហៀង
-

ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីប្រទះឃើញម៉ូតូទុកចោល​ នៅចំណុច ខាងលិចផ្ទះប្រជាពលរដ្ឋឈ្មោះ សាន់ ស៊ា ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។


វត្ថុតាងមាន៖ ម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅដែលមានពាក់ស្លាកលេខ ភ្នំពេញ 1BL-1514 ០១គ្រឿង។


សភាពរឿងហេតុ កាលពីពេលវេលាកើតហេតុ ខាងលើ ប្រជាពលរដ្ឋដែលមានឈ្មោះ សាន់ ស៊ា មុខរបរជាអ្នកលក់ទូរស័ព្ទ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បានឃើញម៉ូតូ០១គ្រឿង ខាងលើ មកចតទុក នៅខាងមុខផ្ទះរបស់ខ្លួនយូរ ពុំមានម្ចាស់មកយក ទើបរាយការណ៍មកនគរបាលប៉ុស្ដិ៍សំពៅពូនតែម្ដង។


បច្ចុប្បន្ន ម៉ូតូដែលមានភិនភាគខាងលេីនេះ ត្រូវបាននាំយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ដេីម្បីស្វែង រកម្ចាស់ពិតប្រាកដ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល