គណបក្សនយោបាយថៃបន្ទោសរដ្ឋាភិបាលលោកស្រី ផេថងថាន បណ្តោយឱ្យកងទ័ពបិទព្រំដែនទាំងអស់តាមចិត្ត...
Heang
-

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា គណបក្សនយោបាយមួយរបស់ថៃបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បណ្តោយឱ្យកងទ័ពបិទព្រំដែនជាប់កម្ពុជាទាំងអស់តាមចិត្តជាឯកតោភាគី ដែលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ប្រធានគណបក្សនេះថា រដ្ឋាភិបាលថៃប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែនកម្ពុជា-ថៃ គឺខុសពីគោលការណ៍ប្រជាធិបតេយ្យ លោកស្រី ផេថងថាន ធ្វើបែបនេះព្រោះតែចង់បានប្រជាប្រិយភាព ។