អាក្រក់ណាស់ ពួកអាយួន ! តារាចម្រៀងខ្មែរចង់ឡើងឆាកច្រៀង នៅកម្ពុជាក្រោម យួន ហាម តែយួន មានសិទ្ធិឡើងឆាកច្រៀងនៅខ្មែរ បានតាមចិត្ត
ស៊ីហៀង
-


យោងទៅតាមគណណីហ្វេសប៊ុកមួយដែលមានឈ្មោះថា " រ៉ានុត នគររាជ៚ "បានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា " ប្រភពផ្លូវការបានអះអាងថាការប្រគំតន្រ្តីលក់សំបុត្រនៅខេត្តព្រះត្រពាំង(កម្ពុជាក្រោម)ដែលចូលរួមដោយតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា និងតារាមានឈ្មោះបោះសំឡេងនៅកម្ពុជានោះ ប្រព្រឹត្តទៅបានតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវអាជ្ញាធរវៀតណាមកំណត់ឲ្យរើបង្វិចមកស្រុកកំណើតវិញ។

យ៉ាងណាក៏ដោយ តារាម្នាក់ៗដែលចូលរួមច្រៀងរាំនៅក្នុងពិធីនោះ ហាក់មិនហ៊ានបញ្ជាក់ពីមូលហេតុនោះទេ បើទោះជាការប្រគំតន្ត្រីដែលប្រកាសធ្វើចំនួន២យប់ជាប់គ្នា ស្រាប់តែត្រូវរើរោងនៅយប់ថ្ងៃទី២នោះក៏ដោយ"។