បងប្អូនអាចជួយពួកគាត់បានទេ ត្រឹមតែ១ដុល្លារម្នាក់ប៉ុណ្ណោះ ដើម្បីជួយសាងសង់សាលារៀន ជូនដល់ប្អូនៗ នៅខេត្តកំពង់ឆ្នាំងឲ្យគាត់មានសាលារៀនដូចដើមវិញ...(មានវិដេអូ)
-

បងប្អូនជាច្រើន ប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានសាលារៀនមួយកន្លែងបាន ត្រូវបានភ្លើងឆេះគ្មានសល់ ធ្វើឲ្យប្អូនៗពិតជាមានការលំបាកខ្លាំងណាស់ ។


ទន្ទឹមនឹងនេះ ប្អូនៗនៅមានការខ្វះខាត​ ទាំងសំភារៈ ជាច្រើន ជាពិសេសគឺសាលារៀននេះផ្ទាល់តែម្តង ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង ក៏បានទៅដល់សាលារៀនផ្ទាល់ គឺពិតជាមានការលំបាកខ្លាំងណាស់ ពេលបានទៅដល់ទីនោះ។


ប្អូនប្រុស បានលើកឡើងថា "តេីអ្នកទាំងអស់គ្នាអាចឃេីញហេីយអូសរំលងបានទេ​ ???តេីវិដេអូនេះអាចជួយដល់ប្អូនៗបានទេ។


មូនិធិ៤០០០៛ឬ1$​ ដេីម្បីចូលរួមសាងសង់សាលាដែលបានឆាបឆេះក្នុងភូមិឆ្នុកទ្រូ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ដែលពួកគាត់គឺត្រូវការអ្នកទាំងអស់គ្នាជួយណាស់ហេីយ​ វិដេអូមួយនេះសង្ឃឹ​មថាបានឃេីញដល់​ សម្តេច​ អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសណ្តោះប្រណៃនិងជួយសាងសង់អាគារថ្មីមួយនេះឆាប់ៗជូនប្អូនៗចំនួន200នាក់ជាង​ ដែលកំពុងគ្មានជម្រកនៃចំណេះវិជ្ជាដែលអាចហៅថា​ សាលារៀន​ ពួកគាត់ពេលនេះបានត្រឹមសុំនៅវត្តរៀនបណ្តោះអាសន្ន​ ប៉ុន្តែនៅសល់តែប៉ុន្មានខែទៀតដល់បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺប្អូនៗនិងត្រូវបានរេីចេញពីវត្តដេីម្បីទៅរកកន្លែងផ្សេងទៀត។


ប្អូនប្រុសបានបន្ថែមទៀតថា "អធ្យាស្រ័យដល់បងផងបងដឹងថាប្រហែលជាបងផុសវិដេអូនេះអ្នកដែលបានឃេីញនិងចែករំលែកគឺតិចសំរាប់ប្អូនៗ​ ជាពិសេសបងស្គាល់លោកឧញ៉ា​ លោកជំទាវច្រេីនតែបងមិនដឹងថាអាចស្នេីពួកគាត់ជួយប្អូនបានឬយ៉ាងណានោះទេ? លុះត្រាតែពត៌មានប្អូនៗបងផុសទៅផ្ទុះខ្លាំងទេីបសាលាមួយនេះអាចបានសាងសង់លឿន។


មូនិធិនេះគឺក្នុងគោលបំណងចង់សាងសង់សាលាថ្មីជូនប្អូនៗទោះដឹងថាវាពិបាកតែខ្ញុំនៅតែព្យាយាម​ ទីតាំងសាលាដែលឆេះក្នុង​ ភូមិឆ្នុកទ្រូ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង។


ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាក្តីសង្ឃឹមសម្រាប់ពួកគាត់បានសាលារៀនថ្មី លេខគណនី​ ចូលរួម​ ABA 000238938

010259097​ 0889258163​ លេខលោកគ្រូនាយកសាលា 070660088 លេខខ្ញុំផ្ទាល់"។


មានវិដេអូ៖



ប្រភព៖ តាំង គឹមឡេង